ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្មានលុយសង ជនដៃដល់៣នាក់ បែកគំនិតសម្លាប់ស្រ្តីម្នាក់រកស៊ីចងការប្រាក់

131

ភ្នំពេញ៖ នគរបាលបានចាប់ជនដៃដល់៣នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្រ្តីម្នាក់ រកចងការប្រាក់ នៅខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ រហូតតាម ជនដៃដល់៣នាក់ ក្នុងនោះមាន២នាក់ប្តីប្រពន្ធ។

កម្លាំងនគរបាលដឹកនាំដោយលោក ជីវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បាននាំជនដៃដល់ទាំង៣នាក់ នាំយកទៅបង្ហាញទីតាំង ដែលពួកគេបានទម្លាក់សព ចូលក្នុងទឹកប្រឡាយតាមផ្លូវសឡា ខណ្ឌមានជ័យ។ មូលហេតុ ដែលជនដៃដល់ សម្លាប់ជនរងគ្រោះ ដោយសារតែ ជនដៃដល់ បានទៅចងការប្រាក់ពីជនរងគ្រោះ ប៉ុន្តែមិនមានប្រាក់សង ទើបសម្លាប់ជនរងគ្រោះតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង