ចោរលួចរថយន្តកាមរីបាឡែន ពីខេត្តកណ្តាល យកមកចតទុកចោលនៅព្រៃវែង ត្រូវសមត្ថកិច្ចយក មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពារាំង
ខេត្តព្រៃវែង ៖ ទុករថយន្តចោលមុខផ្ទះ គ្មានរបង ដោយសំអាងមានកាមេរ៉ាសុវត្ថិភាព ចូលដេកបាត់ លុះដល់ភ្ញាក់ពីដំណេកក៏បាត់រថយន្ដ នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង តែឥឡូវប្រទះឃើញចតទុកចោលនៅ បណ្តោយផ្លូវជាតិលេខ៨ ចន្លោះ គៅឡូម៉ែត្រ ៦៤ -៦៥ ក្នុងភូមិសាស្ត្រភូមិ ទ្រា ហើយសមត្ថកិច្ចយករថយន្តខាងលើមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីឲ្យមកទទួលយក។
សមត្ថកិច្ចប្រទះឃើញរថយន្តកាមរីមួយគ្រឿង ទុកចោលគួអោយសង្ស័យ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០ នាទីព្រឹក កម្លាំងនគរបាល ស្រុកពារាំង ធ្វើសកម្មភាពល្បាតទៅដល់ចំនុចមុខដេប៉ូប្រេងឥន្ធនៈ យីហោ (ផែង ណាន) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះ គៅឡូម៉ែត្រ ៦៤ -៦៥ ក្នុងភូមិសាស្ត្រភូមិ ទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានប្រទះឃើញរថយន្តមួយគ្រឿង ម៉ាក CAM RY បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 6435 ដែលមនុស្សមិនស្គាល់អត្តសញ្ញាណយកមកទុកចោល នៅទីនោះ។
សមត្ថកិច្ចត្រួពិនិត្យរថយន្តបានដឹងអត្តសញ្ញាណម្ចាស់ និងលេខទូរស័ព្ទនៅក្នុងរថយន្ត ក្រោយពេលសមត្ថកិច្ច ធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ ដែលបន្សល់ទុកក្នុងរថយន្ត ទើបដឹងថា ម្ចាស់រថយន្តឈ្មោះ ជុំ វុត្ថា រស់នៅខេត្ត តាកែវ ហើយត្រូវជនសង្ស័យលួចយក កាលពីវេលាយប់ ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៩។
បច្ចុប្បន្ន សមត្ថកិច្ចយករថយន្តខាងលើមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពារាំង។
នគរបាលស្រុកស្អាង បានរាយការណ៍ពីករណីចោថលួចរថយន្ដ
កើតហេតុនៅថ្ងៃទី៩កុម្ភៈ២០១៩ វេលាម៉ោង២យប់ នៅចំណុច
ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះ ជុំ ឡេងហាក់ ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
សម្ភារបាត់បង់ ៖ រថយន្ដ១ គ្រឿង ម៉ាក Camry បាឡែន ពណ៌ ស ឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ.2AK-6435
លេខតួ៖ jTDBE32K330177186 លេខម៉ាស៊ីន៖ 2AK7047352 (ម្ចាស់កម្មសិទ្ធិ ឈ្មោះ ជុំ វុត្ថា)។
នៅថ្ងៃទី៨កុម្ភៈ២០១៩ ឈ្មោះ ជុំ ឡេងហាក់ ត្រូវជាបងបង្កើត បានខ្ចីរថយន្ដរបស់ប្អូនយកមកជិះ ។ លុះដល់ម៉ោង១៧ បានចតទុក
រថយន្ដ នៅបរិវេណមុខផ្ទះរបស់ខ្លួន ដោយគ្មានរបងទ្វារឡើយ ដោយអាង លើកាមេរ៉ាសុវត្ថិភាព ។លុះដល់ម៉ោង ៥ព្រឹក ភ្ញាក់ពីដំណេកក៏ដឹងថាបាត់រថយន្ដតែម្ដង ។ រួចបាន រាយការណ៍និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល។
ករណីនេះ កម្លាំងប៉ុស្តិ៍សហការ ជាមួយកម្លាំងជំនាញ កំពុងបន្តស្រាវជ្រាវតាមនីតិវិធី ៕