ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Muangthong Unitedជាមួយកុមារកម្ពុជា២០០នាក់

123

​ភ្នំពេញ:មួយថ្ងៃើមុនប្រកួតជាមួយក្រុមK-Cement all Starរបស់កម្ពុជាគឺល្ងាចថ្ងៃទី៨ក្រុមបាល់ទាត់អាជីពរបស់ថៃគឺក្លិបSCG Muangthong United បានបង្កើតកម្មវិធីKick and Share by SCG Muangthong Unitedជាមួយកុមារកម្ពុជា ចំនួន២០០នាក់ក្នុងទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ។
​សូមបញ្ជាក់ថាក្រុម SCG Muangthong United ត្រូវប្រកួតសងសឹកប្រចាំឆ្នាំជាមួយក្រុមរបស់កម្ពុជាគឺក្រុមK-Cement all Star នៅល្ងាចថ្ងៃទី៩កុម្ភៈដែលនេះជាការប្រកួតលើកទី៣ ។កាលពីឆ្នាំ២០១៦ក្រុម K-Cement all Star របស់កម្ពុជាឈ្នះក្រុម SCG Muangthong United ៤ ទល់៣ លើកទី២ឆ្នាំ២០១៧ក្រុមកម្ពុជាចាញ់០ ទល់៤ ហើយសម្រាប់ជំនួបលើកទី៣នេះមិនដឹងថាក្រុមណាបានទទួលជ័យជំនះឡើយ ។
​លោកភា សុភក្ត្រាគ្រូបង្វឹករបស់ក្រុម K-Cement all Star ទទួលស្គាល់ក្រុម SCG Muangthong United

គឺជាក្រុមអាជីពដែលលេងក្នុងក្របខ័ណ្ឌលីគ(League)កំពូល នៅប្រទេសថៃតែលោកមានជំនឿចិត្តថាកូនក្រុមរបស់ លោកនឹងលេងបានល្អជាមិនខាន ។
​លោកPongdhana Dejvitayapornដែលជានាយកផ្នែកលក់របស់ក្រុមហ៊ុនSCGប្រចាំនៅកម្ពុជាបានអះអាងថាកម្មវិធី Kick and Share by SCG Muangthong United នេះគឺជាផ្នែកមួយនៃការផ្ដល់នូវចំណេះដឹងបាល់ទាត់ដល់ក្មេងនិងបណ្ដុះស្មារតីបាល់ទាត់ដល់កុមារតូចៗ ។
​នេះជាការលេងកម្សាន្ដដ៏មានតម្លៃបំផុតសម្រាប់កុមារ ។ជាមួយនឹងការហ្វឹកហាត់បាល់ទាត់នេះពួកក្មេងៗទាំងអស់ ដែលចូលរួមបានទទួលនូវសម្ភារៈបាល់ទាត់ដែលពួកគេអាចយកទៅប្រើប្រាស់ និងលេងបាន ។

អត្ថបទដែលជាប់ទាក់ទង