ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់

308

កណ្តាល៖ នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា នៅថ្ងៃអាទិត្យ០៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណី បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រីបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ ដែលកើត‌ហេតុ‌ថ្ងៃ‌ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល ៦និង៤៥នាទី នៅចំណុចប្រឡាយទឹក ស្ថិតនៅភូមិ ត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ ០១នាក់ប្រុស (ស្លាប់) ឈ្មោះ សាន ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រផលិតអំពូលភ្លើង រស់នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យក ខ្សែភ្លើងប្រវែង ៣៥០ម៉ែត្រ ស្កុតពណ៌ខ្មៅ១ដុំ សំរាប់រុំខ្សែភ្លើង

តាមការសួរបំភ្លឺរបស់ប្រពន្ឋឈ្មោះធល ស្រីលីន ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្ថិតនៅភូមិ ត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ណាល បានឲ្យដឹងថានៅពេលព្រឹកប្រហែលម៉ោង៦.៣៥នាទីមេភូមិបានទៅប្រាប់គាត់ដល់ផ្ទះថាប្តីឯងឆក់ត្រី ឥឡូវបានឆក់ខ្លួនឯងស្លាប់បាត់ទៅហើយ ពេលនោះប្រពន្ធជនរងគ្រោះក៏មកដល់កន្លែងកើតហេតុ ឃើញប្តីស្លាប់ដូចមេភូមិប្រាប់មែន។
ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៍ដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នឹងប្រពន្ឋ បងប្អូននៃសព បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញស្នាមម្រាមដៃឆក់ខ្លោច។

ការសន្និដ្ឋានរបស់ជំនាញនិងលោកគ្រូពេទ្យ ឃើញថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី។
សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង