សិស្សខ្មែរឥស្លាមដែលត្រូវប៉ូលីសថៃចាប់ខ្លួន ត្រូវបានដោះលែងហើយ
សិស្សខ្មែរឥស្លាម8នាក់ ដែលសមត្ថកិច្ចថៃ បានឃាត់ខ្លួន នៅ ប៉ាតានី ភាគខាងត្បូងថៃ បានបញ្ជូនមកដល់ព្រំដែនកម្ពុជា ថៃ ប៉ោយប៉ែត ដែលភាគច្រើន មកពីត្បូងឃ្មុំ នេះបើតាមការសរសេររបស់លោកអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីនៅលើគណនីហ្វេសប៊ុករបស់លោក នៅមុននេះបន្តិច លោកបន្តថា លោកនឹងអោយសហការី នៅប៉ោយប៉ែតរៀបចំបញ្ជូន អោយទៅកាន់ភូមិស្រុក កំណើតវិញ នៅតែ 3 នាក់ទៀត កំពុងដោះស្រាយបន្ត។