ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ឡើងតំណែងជា មេបញ្ជាការស្តីទីអាវុធហត្ថខេត្តរតនគិរី, អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បានដំណេីរការស៊េីបអង្កេត លេីករណីលោកឧត្ដមសេនីយ៍​ គឹម​ រស្មី​

113


រតនគិរី៖  លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តរតនគិរី បានឡើងកាន់តំណែងជា មេបញ្ជាការស្តីទីអាវុធហត្ថខេត្តរតនគិរី ជំនួស លោក គឹម រស្មី អតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដែលត្រូវ លុបចេញពីក្របខ័ណ្ឌ យោងតាមព្រះរាជក្រឹត្យ។
បើតាម លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន ឱ្យដឹងថា រហូតដល់ពេលនេះ មិនទាន់មានការតែងតាំងមេបញ្ជាការអាវុធហត្ថខេត្តរតនគិរីនៅឡើយទេ ដោយរង់ចាំការសម្រេចពីថ្នាក់លើ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ជាបន្ទាន់តែម្តង បន្ទាប់ពីធ្លាយវីដេអូមួយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។

លោក ឱម​ យិន​ទៀង​ ទេសរដ្ឋមន្រ្តី​ ប្រធានអង្គភាពប្រឆាំងអំពេីពុករលួយបានមានប្រសាសន៍ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានដំណេីរការស៊េីបអង្កេត លេីករណីលោកឧត្ដមសេនីយ៍​ គឹម​ រស្មី​ ចាប់តាំងពីមានតម្រុយដំបូងមកម្ល៉េះ​ គឺមិនមែនបេីកការស៊េីបអង្កេតតាមបណ្ដឹងរបស់អង្គការសង្គមស៊ីវិលនោះទេ​ ។

អត្ថបទដែលជាប់ទាក់ទង