ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កែសម្រួលសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា

102

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលមានសម្ដេចជាប្រធានកិត្តិយស។

សេចក្ដីសម្រេច នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន អមដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជាអនុប្រធាន, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាអនុប្រធានអចិន្ដ្រៃយ៍។ គណៈកម្មាធិការដែលទើបកែសម្រួលសមាសភាពនេះ មានសមាជិកមកពីក្រសួងពាក់ព័ន្ធសរុប ២៣រូប៕

អត្ថបទដែលជាប់ទាក់ទង