ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្នើ​ក្រុម​ជំនាញ​សិក្សាពី​ដំណាំ​កញ្ឆា​

104

​ ភ្នំពេញ​៖ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ស្នើ​មន្ត្រី​ក្នុង​អង្គភាព​គ្រឿងញៀន​ ត្រូវ​ធ្វើការ​សិក្សា​លើ​បញ្ហា​កញ្ឆា​ និង​ឥទ្ធិពល​របស់​វា។​ សម្តេចបានបញ្ជាក់បន្ថែមថា ​ប្រទេស​មួយ​ចំនួន​លើ​សកលលោក​ បាន​ដាក់​ឲ្យ​កញ្ឆា​ក្លាយជា​ដំណាំ​ស្រប​ច្បាប់​ និង​ត្រូវ​បាន​គេ​ប្រើប្រាស់​ធ្វើ​ជា​ថ្នាំ​ព្យាបាល​​។​

ថ្លែង​បើក​សន្និបាត​ការងារ​ឆ្នាំ​២០១៨​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​ នា​ព្រឹក​ថ្ងៃ​ទី​១៣ ​កុម្ភៈ ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ សម្តេច​ក្រឡាហោម​ បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​យ៉ាង​ហោច​ចំនួន​៣​ ដែល​បាន​ធ្វើ​ច្បាប់​ ដាក់​ឲ្យ​ដំណាំ​កញ្ឆា​ជា​ដំណាំ​ស្របច្បាប់​ ដូច​ជា​បណ្តា​រដ្ឋ​ខ្លះ​ក្នុង​សហរដ្ឋអាមេរិក​​ ប្រទេស​កា​ណា​ដា​ និង​ប្រ​ទេស​ថៃ​ផង​ដែរ​។​ សម្តេចក្រឡាហោម ​បាន​មាន​ប្រសាសន៍​​ថា​ “​នៅ​សហរដ្ឋអាមេរិក​តាម​ បណ្តា​រដ្ឋ​ខ្លះ​ និង​នៅ​កា​ណា​ដា​ បាន​អនុញ្ញាត​ឲ្យ​ប្រើ​កញ្ឆា​ ជក់​កញ្ឆា​ និង​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​ធ្វើ​ធ្វើ​ច្បាប់​ឲ្យ​ប្រើ​ ឱសថ​ដែល​ធ្វើ​ពី​កញ្ឆា​ ប៉ុន្តែ​ គេ​កំណត់​ពី​ប្រភព​ផ្គត់ផ្គង់​កញ្ឆា​ត្រូវ​យក​ចេញពី​កន្លែង​មួយ​ដែល​រដ្ឋ​បាន​គ្រប់គ្រង​។​ សូម​ឲ្យ​ស្ថាប័ន​ជំនាញ​ ជា​ពិសេស​អា​ជា្ញ​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ចាត់តាំង​ស្រាវជ្រាវ​តើ​មូលហេតុ​អ្វី​?”។

សូម​ជំរាប​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដំណាំ​ កញ្ឆា​ គឺជា​ដំណាំ​ខុសច្បាប់​និង​ត្រូវ​បាន​គេ​ចាត់ទុកជា​គ្រឿងញៀន ​ដែល​ត្រូវ​តែ​បង្ក្រាប និងយកវត្ថុតាងមកដុតបំផ្លាញជាសាធារណៈ​ ៕

អត្ថបទដែលជាប់ទាក់ទង