អនុវិទ្យាល័យថ្មីមួយ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ដើម្បីបម្រើដល់វិស័យ នៅក្នុងមូលដ្ឋានក្រុមហ៊ុន ចំការកៅស៊ូក្រែក
ត្បូងឃ្មុំ ៖ អនុវិទ្យាល័យថ្មីមួយ ត្រូវបានប្រកាសដាក់ឲ្យ ប្រើប្រាសជាផ្លូវ ដើម្បីបង្ករភាពងាយស្រួលដល់ការសិក្សារបស់ សិស្សានុសិស្ស នោះគឺអនុវិទ្យាល័យ ហ៊ុន សែន ចំការកៅស៊ូក្រែក ដែលមានទី តាំងនៅភូមិ ៤៥ ឃុំ ក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នេះបានធ្វើឡើង ក្រោម អធិបតី ភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រ សួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
មានប្រសាសន៍នៅក្នុងឳកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា នេះជាការយកចិត្តទុកដាក់ មួយរបស់រាជរដ្ឋាភិបាល ដែលតែងព្យាយាមបង្កើតសាលារៀន ឲ្យកាន់តែ ជិតផ្ទះសិស្សានុសិស្ស ប្រយោជន៍ដើម្បីឲ្យពួកគេមាន ភាពងាយ ស្រួលបន្តការសិក្សា។ ជាក់ស្តែងការបង្កើតអនុវិទ្យា ល័យ ហ៊ុន សែន ចំការកៅស៊ូក្រែក នាពេលនេះគឺពិតជាមានសារៈ សំខាន់ បំផុតសម្រាប់បម្រើដល់វិស័យអប់រំនៅទីនេះផ្ទាល់។
ឯកឧត្តមបន្តថា មានតែការសិក្សាប៉ុណ្ណោះដែលអាចជួយឲ្យ ប្អូនៗសិស្សានុសិស្ស មានឳកាសគ្រប់បែបយ៉ាងក្នុងការក៏សាង ជីភាពគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិទៅថ្ងៃអនាគតដូច្នេះត្រូវ តែខិតខំរៀនសូត្រឲ្យបានពូកែទាំងអស់គ្នា ។ ជាមួយនិងការ លើកឡើងបែបនេះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះដើម្បីជ្រើសរើសមេដឹកនាំ ប្រទេសបន្តសម្រាប់អាណត្តិទី៦នេះ ។
នៅក្នុងឳកាសនោះដែរលោក ប៉ែន កុសល្យ អភិបាលរងខេត្ត ត្បូងឃ្មុំក៏បានអំពាវដល់ លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការផ្សព្វផ្សាយ រាល់សារាចរ សេចក្តីនែនាំផ្សេងជាប្រចាំដល់សិស្សានុសិស្ស ពិសេសត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្រុម ក្មេងទំនើងឲ្យបានដាច់ខាត។ ក្នុងនោះសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រជៀសឲ្យឆ្ងាយពីអំពើល្មើសច្បាប់ ពិសេស ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
បើតាមរាបយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទី អប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គិតមកដល់ឆ្នាំ ២០១៨ ខេត្តត្បូងឃ្មុំមានសាលារៀនចំនួន ៤៨៣ កន្លែង ក្នុងនោះ មតេយ្យសិក្សាចំនួន៤ កន្លែង បឋមសិក្សា ៤០២ កន្លែង មធ្យម សិក្សា ៧៨ កន្លែង។ លោកបន្តថាពីមុនទីតាំងអនុវិទ្យាល័យក្រែក គឺជាសាលាបឋមសិក្សាងហ៊ុន សែន ចំការកៅស៊ូក្រែក ដែលបាន បង្កើតឡើងនៅឆ្នាំ១៩៩១ ហើយពេលនេះដើម្បីសម្រួលដល់ប្អូន សិស្សានុ សិស្សបន្តការសិក្សាលោក ឧញ៉ា សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូ ក្រែក ខេមបូឌៀ ខូអិលធីឌី បាន ស្នើបង្កើតអនុវិទ្យាល័យនេះឡើង ។
ដោយ ៖ ត្បូងឃ្មុំ