សមត្ថកិច្ចស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន១២កញ្ចប់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ធ្វើការឃាត់ខ្លួនក្រោយពេលឆែករកឃើញថ្នាំញៀននៅជាប់ក្នុងខ្លួនកាលពីវេលាម៉ោង១៦ និង ២០ ថ្ងៃទី ១៣ខែកុម្ភះឆ្នាំ២០១៩ នៅចំណុចផ្លវវ៉េងស្រេងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
លោកឯម ភារីនាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះផាន់ ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាតកាកាប ខណ្ឌពោធិសែនជ័យ
លោកឯម ភារីបានដឹងទៀតថា នៅវេលាម៉ោង ១៦ និង ៤២០នាទី១៣ ខែកុម្ភះ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ បានចុះល្បាតនៅក្នុងមូលដ្ឋាននិងដាក់គោលដៅត្រួតពិនិត្យនៅក្នុងភូមិសាស្ដ្រ ដើម្បីទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានលុះពេលសមត្ថកិច្ចស្ទឹងមានជ័យ៣
ជិះតាមបណ្តោយផ្លូវវ៉េងស្រេងក៏ឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកMSXពណ៍សបឹតពណ៍ផ្កាឈូកផ្លាកលេខភ្នំពេញ1DH6345ជិះយ៉ាងលឿនដោយមានការសង្ស័យសមត្ថកិច្ចបានជិះដេញតាមឃាតសុំធ្វើការឆែកឆេរធ្វើការត្រួតពិនិត្យក៏ប្រទះឃើញថ្នាំញៀនចំនួន១២កញ្ចប់តូចនៅក្នុងខ្លួនជនសង្ស័ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនភ្លាមៗយកទៅសាកសួរតែម្ដង ។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ កំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕