ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិចិនម្នាក់ ស្រវឹងទាស់សម្តីគ្នា ប្រើដុំថ្មគប់ បែកកញ្ចក់ឡាន

100

ភ្នំពេញ៖ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានឲ្យដឹងថា នៅថ្ងៃទី១៣កុម្ភៈ២០១៩ វេលាម៉ោង ២១ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា (ប្រើដុំថ្មគប់បណ្តាលឲ្យបែកកញ្ចក់ឡាន) នៅចំណុចមុខចហាងអង្គរធំ ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យម្នាក់ ។

ជនសង្ស័យឈ្មោះ XUB0 ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងរោងចក្រ កាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះម្នាក់ ឈ្មោះ ព្រហ្ម សុធារ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ៣ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារៈខូចខាត បែកញ្ចក់ឡានចំហៀងមុខខាងស្តាំ ចំនួន១ផ្ទាំង ។ សម្ភារៈបន្សល់ទុក ៖ ដុំថ្មចំនួន១ដុំ និងទូរស័ព្ទដៃ១គ្រឿង ម៉ាកហូវ៉ៃ របស់ជនសង្ស័យ ។

មុនពេលកើតហេតុ ជនរងគ្រោះ បានដឹកជនសង្ស័យ ពីរោងចក្រកាណាឌីយ៉ា នៅម្តុំផ្លូវវេស្រេង ក្នុងគោលបំណងដើរលង បន្ទាប់មកជនសង្ស័យ និងជនរងគ្រោះ ក៏មានទំនាស់ពាក្យសម្តី និងប្រកែកគ្នាតាមផ្លូវ ដោយមានស្ថានភាពស្រវឹងស្រា ជនរងគ្រោះបានបើឡាន ដឹកជនសង្ស័យ ទៅរោងចក្រវិញ កន្លែងស្នាក់នៅវិញ ពេលធ្វើដំណើរ ដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានយកដៃទាញប្រាំងឡាន ឲ្យឈប់រួចចុះពីលើឡានយកដុំថ្ម គប់កញ្ចក់ឡានចំហៀងខាងស្តាំ បណ្តាលឲ្យបែក ក៏មានការឆោឡោ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញក៏បាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែន រួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង