ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកប៉ែន សុខសម្បត្តិ ប្រឡងធ្លាក់ដោយស្វ័យប្រវត្តិ ដោយសរសេរចូលក្នុងវិញ្ញាសាអក្សរចិននូវសញ្ញា ភីងអ៊ីញ

343


ភ្នំពេញ៖ លោក ប៉ែន សុខសម្បត្តិ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Sambath S.Pen” និងជាបេក្ខជន​ប្រឡងប្រជែងជ្រើសរើស​សិស្សចូលរៀន​វគ្គមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាប និងជុំវិញ ជំនាន់២៧ របស់ក្រសួងទេសចរណ៍ បានដាក់ពាក្យប្តឹងមកហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានរៀបរាប់ពីការតវ៉ាមិនសុខចិត្តលើលទ្ធប្រឡងថាមិនយុត្តិធម៌ មិនអាចទទួលយកបាន ពាក់ព័ន្ធអំពើពុករលួយ ចំពោះការរៀបចំប្រឡងជ្រើសរើសសិស្សចូលរៀនវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិជំនាន់ទី៦ ធ្លាក់។

លោក ប៉ែន សុខសម្បត្តិ បានសរសេរក្នុងពាក្យប្តឹងថា ខ្លួនមានចំណេះដឹង ឆ្លើយបានគ្រប់សំណួរយ៉ាងក្បោះក្បាយ ប៉ុន្តែធ្លាក់ និងស្នើឲ្យពិនិត្យឡើងវិញ និងតវ៉ាការសម្រេចឲ្យធ្លាក់ដោយការសរសរេអក្សរ Ping Ying លើសន្លឹកកិច្ចការវិញ្ញាសាសរសេរភាសាចិន ដោយមិនគិតខ្លឹមសារសមត្ថភាព។

ពាក់ព័ន្ធនឹងបញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាបជូន លោក ប៉ែន សុខសម្បត្តិ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Sambath S.Pen” និងជាបេក្ខជន ប្រឡងប្រជែងជ្រើសរើស​សិស្ស ចូលរៀន​វគ្គមគ្គុទ្ទេសក៌ទេសចរណ៌ ថ្នាក់តំបន់សៀមរាប និងជុំវិញ ជំនាន់២៧ របស់ក្រសួងទេសចរណ៍ថា បន្ទាប់ពីការស្រាវជ្រាវភ្លាម និងស៊ីជម្រៅ តាមបណ្តឹងរបស់លោក ពេលនេះខ្ញុំអាចប្រាប់ដល់វិញនូវលទ្ធផលនៃការស្រាវជ្រាវនេះមានដូចតទៅ ៖ គណៈកម្មការប្រឡងពិតជាបានធ្វើកោសល្យវិច័យ ដោយម៉ត់ចត់លើវិញ្ញាសារបស់បេក្ខជន ដោយមិនមានរំលងនូវការតវ៉ាណាមួយឡើយ។ ជាការគួរឲ្យសោកស្តាយក្នុងការប្រឡងនេះ មានបេក្ខជន៨៦រូប ដែលត្រូវធ្លាក់ជាស្វ័យប្រវត្តិ (ក្នុងនោះមានរូបលោក ប៉ែន សុខសម្បត្តិផងដែរ) ដោយបានបំពានលើបទប្បញ្ញត្តិផ្ទៃក្នុង។

អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា លោក ប៉ែន សុខសម្បត្តិ បានបំពានដោយសរសេរចូលក្នុងវិញ្ញាសាអក្សរចិននូវសញ្ញា ភីងអ៊ីញ ( Ping Ying ) ៩កន្លែងដែលរូបលោកក៏បានដឹងពីបម្រាមនេះមុនចូលធ្វើវិញ្ញាសា។ អ្នកបំពានសរសេរចូលសញ្ញា ភីងអ៊ីញ ( Ping Ying ) ដូចលោកមាន៣៥នាក់ទៀត ហើយមានលទ្ធផលដូចរូបលោកដែរ គឺធ្លាក់ស្វ័យប្រវត្តិ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ការសង្កេតការណ៍លើការប្រឡង ក៏ដូជជាការស្រាវជ្រាវ ក្រោយពេលប្រឡងតាមបណ្តឹងរបស់លោក ធ្វើឲ្យ អង្គភាពប្រឆាំងអំពើពុករលួយ សន្និដ្ឋាន និងទទួលស្គាល់ថា គណៈកម្មការប្រឡងប្រជែងជ្រើសរើសសិស្សចូលរៀនវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់ជាតិជំនាន់ទី៦ និងថ្នាក់តំបន់សៀមរាប និងជំវិញជំនាក់ទី២៧ ពិតជាបានដំណើរការដោយត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង