ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៌ក្ដៅ ចំពោះឡានក្រឡុកស៊ីម៉ងត៍បើកចូលក្រុង ខុសម៉ោងពេលរដ្ឋបាល និងបង្កផលប៉ះពាល់បរិស្ថាន

115

ភ្នំពេញៈឡានក្រឡុកស៊ីម៉ងត៍ជាច្រើនគ្រឿង ដែលបើកបរចូលទៅកាន់ទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ១ ផ្គើនទៅនិងបទបញ្ជារបស់អាជ្ញាធរក្រុង និងខុសពេលម៉ោងរដ្ឋាបាល ហើយដែលកាន់តែអាក្រក់មើលថែមទៀតនោះ គឺឡានក្រឡុកស៊ីម៉ងត៍ទាំងអស់នោះ បើកបរធ្វើអោយជ្រុះធ្លាក់ស៊ីម៉ងត៍ មកលើផ្លូវជាតិលេខ១នៅតំបន់ច្បារអំពៅនេះ ពេញៗនៅលើផ្លូវដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ជាហូរហែរហើយធ្ងន់ធ្ងរជាងនេះទៀតនោះបានបង្កផលប៉ះពាល់ បរិស្ថានថែមទៀតផង។

បើតាមសំដីលោករស់ សុភ័ក្រ្តអភិបាលរងខណ្ឌច្បារអំពៅបានអោយដឹង កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៨នេះថាចំពោះចំណាត់ការក្ដៅ របស់អាជ្ញាធរទៅលើឡាន ក្រឡុកស៊ីម៉ងត៍នៅពេលនេះ គឺបន្តធ្វើអោយដូចភ្លៀងរលឹម ដោយគ្មានថ្ងៃដកថយឡើយព្រោះឡានក្រឡុកស៊ីម៉ងត៍ ដែលបើកបរចូលទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ១ នាសព្វថ្ងៃនេះ គឺបើកបរខុសម៉ោងពេលរដ្ឋបាល ពោលគឺម៉ោងហាមឃាត់ របស់សាលារាជធានីភ្នំពេញនិងធ្លាក់ស៊ីម៉ងត៍ ពីឡានធ្លាក់មកលើផ្លូវជាតិលេខ១ ប្រឡាក់ពេញៗលើផ្លូវដែលបង្កផលប៉ះពាល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដោយសារស៊ីម៉ងត៍ ហូរធ្លាក់កម្ពប់មកលើផ្លូវនាសព្វថ្ងៃនេះនៅពេល ឡានក្រឡុកស៊ីម៉ងត៍បើកបរចូលក្រុង។
សមត្ថកិច្ចអាជ្ញាធរខណ្ឌច្បារអំពៅចុះធ្វើ<ក> ឡានដឹកស៊ីម៉ត៍តាមផ្លូវជាតិលេខ១ ដែលបើកបរបង្កផលប៉ះពាល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ សព្វសារពើនោះ នាសព្វថ្ងៃនេះមហាជនគាត់ទះដៃសារទរជាខ្លាំង ចំពោះចំណាត់ការនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នានា តាមដងផ្លូវនេះ ហើយពួកគាត់ស្នើដល់អាជ្ញាធរខណ្ឌច្បារអំពៅ អោយប្រើកណ្ដាប់ដៃដែកទៅលើឡានក្រឡុកស៊ីម៉ងត៍ ដែលតែងតែបើកបរចូលក្រុង ចំពេលម៉ោងហាមឃាត់ ហើយបើកបរលឿនៗដូចព្យុះមិនដឹងអាងអី។
អ្នកដំណើរនិយាយថា នាសព្វថ្ងៃនេះឡានក្រឡុកស៊ីម៉ងត៍បើកបរដល់ទីណា គឺទឹកស៊ីម៉ងត៍ និងស៊ីម៉ងត៍ក្រឡុករួច ហូរធ្លាក់ចេញពីឡាន ធ្លាក់មកលើផ្លូវជាតិលេខ១ ឡើងអាក្រក់មើលបំផុតតួយ៉ាងដូចនៅក្នុងរូបភាពនេះស្រាប់កម្លាំងអាជ្ញាធរកំពុងបាញ់ទឹកលាងសម្អាតផ្លូវផងដែរ ដើម្បីអោយអ្នកដំណើរងាយស្រួលធ្វើដំណើរ។
គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរខណ្ឌច្បារអំពៅ ចុះមើលថែទាំបោសសម្អាត និងបាញ់ទឹកលាងសម្អាត ជាប្រចាំដើម្បីផ្លូវថ្នល់ស្អាតល្អ មានអនាម័យបរិស្ថានល្អ។ ប៉ុន្តែខាងក្រុមហ៊ុនរកស៊ីក្រឡុកស៊ីម៉ងត៍ ដឹកជញ្ជូនតាមឡានធ្វើអោយ ស៊ីម៉ងត៍ហូរធ្លាក់ប្រឡាក់ផ្លូវជាតិលេខ១ ដោយមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង