ប្រធានាធិបតីហ្វីលីពីន គាំទ្រប្តូរឈ្មោះប្រទេស?
ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងនៅថ្ងៃទី១៤កុម្ភះ នេះថាលោកប្រធានាធិបតីហ្វីលីពីនRodrigo Duterteបានថ្លែង កាលពីថ្ងៃពុធថាលោកគាំទ្រ ចំពោះគំនិតដែលចង់ប្តូរឈ្មោះប្រទេស ហ្វីលីពីន មកជាប្រទេស“Maharlika”មហាលីកកា។
“Maharlika”មិនមែន«មហាលឹង្គ»ទេ តែតាមភាសាម៉ាឡាយូមានន័យថា«ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ឬមានគុណធម៌ខ្ពស់»។
លោកប្រធានាធិបតីហ្វីលីពីនថ្លែងថា ការប្តូរឈ្មោះប្រទេសនេះគឺជាការព្យាយាម ដើម្បីកាត់ផ្តាច់ពីប្រទេសជាតិមួយធ្លាប់ស្ថិតក្រោមអាណានិគមអេស្បាញ។