ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រីលង្កាប្រកាសតាមកាសែត ស្វែងរកពេជ្ឈឃាដពីរនាក់មាន “អត្តចរិកមាំទាំ” ដើម្បីប្រហារជីវិតអ្នកទោសជាង១០០០នាក់

113

បរទេស៖ ប្រទេសស្រីលង្កាបានចាប់ផ្តើមស្វែងរកពេជ្ឈឃាដចំនួនពីរនាក់ជាមួយនឹង “អត្តចរិកមាំទាំ” ដែលជាផ្នែកមួយនៃការបង្ក្រាបទៅលើពួកជួញដូរគ្រឿងញៀន។

ការងារដែលបានផ្សព្វផ្សាយនៅក្នុងកាសែតរដ្ឋ Daily News ជារៀងរាល់ថ្ងៃមួយនេះ នឹងផ្តល់ចំណូលឱ្យអ្នកមានចំណង់ធ្វើវានូវប្រាក់កម្រៃ ៣៦.៣១០រូពី (១៥៨ ទៅ២០៣ដុល្លារ) ក្នុងមួយខែ។

ការ ដាក់ ទោស ប្រហារគឺស្របច្បាប់នៅក្នុងប្រទេសស្រីលង្កា ប៉ុន្តែគ្មានការប្រហារជីវិតណាមួយបានកើតឡើងទេ ចាប់តាំងពីឆ្នាំ១៩៧៦។

ប្រទេសមួយនេះបានជាប់គាំងក្នុងការស្វែងរកពេជ្ឈឃាដអចិន្ត្រៃយ៍ បន្ទាប់ពីពេជ្ឈឃាដព្យូរកចុងក្រោយរបស់ខ្លួនបានលាលែងពីការងារកាលពីប្រាំឆ្នាំមុន។

តួនាទីបញ្ចប់ជីវិតអ្នកទោសមួយនេះគឺបានបើកទូលាយទៅដល់បុរសស្រីលង្កាដែលមានអាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ ដែលមាន “ចិត្តរឹងមាំ”។

អ្នកព្យួរកចុងក្រោយបំផុតបានលាលែងនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីបានឃើញទីលានព្យួរកជាលើកដំបូងនិងមានការភ្ញាក់ផ្អើលខ្លាំង។ អ្នកព្យួរកដទៃទៀតត្រូវបានជួលកាលពីឆ្នាំមុន ប៉ុន្តែមិនដែលបង្ហាញខ្លួននៅកន្លែងការងាររបស់ខ្លួននោះឡើយ។

ស្រីលង្កាបច្ចុប្បន្នមានអ្នកទោសត្រូវប្រហារជីវិតរហូតជិតដល់ ១.៣០០នាក់ ដែលមាន៤៨នាក់ពាក់ព័ន្ធបទឧក្រិដ្ឋគ្រឿងញៀន។

ចាប់តាំងពីឆ្នាំ ២០០៤មក ចរាចរណ៍គ្រឿងញៀន និងការសម្លាប់មនុស្ស ត្រូវបានគេចាត់ចូលក្នុងទោសប្រហារជីវិត ប៉ុន្តែការដាក់ទណ្ឌកម្មត្រឹមតែដាក់ពន្ធនាគារអស់មួយជីវិតប៉ុណ្ណោះ ព្រោះតែគ្មានពេជ្ឈឃាដអចិន្ត្រៃយ៍៕

 

អត្ថបទដែលជាប់ទាក់ទង