ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើគម្រោងនៃមូលនិធិពិសេស មេគង្គ-ឡានឆាង

99


នៅថ្ងៃព្រហស្បតិ៍ ១០ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ ព្រឹក នៅទីស្តីការក្រសួង លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក វ៉ាង វិនធាន (Wang Wentain) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង។

 កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេស មេគង្គ-ឡានឆាង រវាងកម្ពុជា-ចិន គឺ
គម្រោងកម្ពុជាចំនួន១៩ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាងលើកទី៤ នៅទីក្រុងហ្លួងប្រាបាង្គ ប្រទេសឡាវ កាលពីថ្ងៃទី ១៦-១៧ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់សរុបចំនួន ៧.៦៦៤.៥៥៦,៣០ ដុល្លារអាមេរិក។
ភាគច្រើនគ្របដណ្តប់លើសកម្មភាពនានា ដែលទាក់ទងនឹងការពង្រឹងសមត្ថភាព ការអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរកម្មវិធីជាដើម៕

អត្ថបទដែលជាប់ទាក់ទង