ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកសំណាញ់អូសត្រី ស្មានតែជាប់ត្រីធំ បែរជាជាប់សពមនុស្ស

107

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានយកសំណាញ់អូសត្រីក្នុងទឹកប្រឡាយ ស្មានតែជាប់ត្រីធំ ហើយពេលអូសឡើងលើគោក បែរជាជាប់សាកសពមនុស្សទៅវិញ។ ករណីភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រឡាយទឹកមួយកន្លែងក្នុងភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក សោម សារី បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៣ ខែកុម្ភៈ បានអូសអញ្ចងនៅក្នុងប្រឡាយ ស្រាប់តែជាប់របស់ធ្ងន់ ក៏នាំគ្នាខំអូសទាញឡើង ទៅលើគោក ដោយស្មានតែត្រីធំ តែពេលលើកចេញពីទឹក បែរជាសាកសពបុរសម្នាក់ទៅវិញ ។ ភ្លាមៗនោះគាត់ក៏រាយការណ៍ទៅសមត្ថកិច្ច ហើយសមត្ថកិច្ចចុះមកដល់ធ្វើការស្រាវជ្រាវ ទើបស្គាល់អត្តសញ្ញាណសាកសពថាមានឈ្មោះ ឈួន ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមឪពុកម្តាយរបស់សាកសព បានឱ្យដឹងថា កូនរបស់ខ្លួនមានជំងឺវិកលចរិក ដើរគ្មានគោលដៅនោះទេ ហើយមិនដែលចូលផ្ទះ ស្រាប់តែមានគេប្រាប់ថា កូនគាត់បានស្លាប់ទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង