ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គហែលទឹកគ្រូកម្រិតមូលដ្ឋាន៨៥ភាគរយ បានទទួលនិទ្ទេសល្អ

107

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកី ឡាហែលទឹកកម្រិតមូលដ្ឋានថ្នាក់ជាតិ “National Beginners SwimmingCoachClinic”ដែលចាប់ផ្ដើមពីថ្ងៃទី១១ មកនោះបានបញ្ចប់ហើយនៅថ្ងៃទី១៣កុម្ភៈ ។
​ សូមបញ្ជាក់ថាវគ្គនេះបើកឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។លោកប៉ែន វុទ្ធីអនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាបានអញ្ជើញចូលរួមក្នុងពិធីបិទ និង ប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាម ។

​លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានមានប្រសាសន៍ក្នុងពិធីបើកថា វគ្គនេះមានសារសំខាន់ណាស់សម្រាប់គ្រូបង្វឹកហែលទឹកនៅតាមបណ្តាលក្លិបឯកជននានា មន្ទីរអប៉រំកាយ និងកីឡា និងក្លិបហែលទឹកក្នុងបង្ហាត់បង្រៀនកូនសិស្ស ព្រមទាំងអាចជួយជីវិតពីមហន្តរាយនៃការលង់ទឹកទៀតផង។

​ សម្រាប់វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣០នាក់ដែលក្នុងនោះនារី៨នាក់ដែលមកពី៦រាជធានីខេត្ត-ក្រុង រួមមានខេត្តសៀមរាប ខេត្តកោះកុង ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និង វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។

លោកបានបន្តថាសហព័ន្ធខ្មែរហែលទឹកបានសំឡឹងឃើញការអភិឌ្ឍន៍វិស័យកីឡាហែលទឹកនៅខេត្តធំចំនួនគឺខេត្តសៀមរាបខេត្តព្រះសីហនុនិងខេត្តបាត់ដំបងហើយខេត្តផ្សេងៗទៀតសហព័ន្ធចាប់ផ្តើមនៅក្រោយព្រោះខេត្តទំាងនោះក៏មានសក្តានុពលផ្នែកកីឡាហែលកទឹកដែ។

តាមសេចក្ដីរាយការណ៍បន្ថែមនោះថាវគ្គនេះសិក្ខាកាមចំនួន៨៥ភាគរយទទួលបាននិទ្ទេសល្អ និង មានចំនួន១៥ភាគរយបាននិទ្ទេល្អបង្គួរ ។ការសិក្សាទ្រឹស្ដីធ្វើនៅទីស្នាក់ការគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង អនុវត្តន៍ជាក់
ស្ដែងនៅអាងហែលទឹកមរតកតេជោ ។

វគ្គឧទ្ទេសសម្រាប់វគ្គនេះគឺលោកហែម គីរី និង លោកនាង សុរិទ្ធីយ៉ាដែលជាអគ្គលេខាធិការរង ។ វគ្គនេះសិក្សាលម្អិតទៅលើអំណាច និងភារកិច្ចគ្រូបង្វឹក ទីលានហ្វឹកហាត់ និង ប្រកួត មូលដ្ឋានគ្រឹះនៃកីឡាហែលទឹក វិញ្ញាសាហែលទឹក ការអភិវឌ្ឍន៍និងទំនុកចិត្ត ។

​បច្ចេកទេសនៃការលោតចូលទឹក ជ្រមុជមុខក្នុងទឹក វិធីប្រើដង្ហើម វិធីធាក់ជញ្ជាំង ការបណ្ដែតខ្លួន របៀបអង្គុយគោះជើង របៀបគោះជើងសេរី របៀបគោះជើងដៃកាន់ក្ដារ បច្ចេកទេសហែលសេរីជាមួយដង្ហើម របៀប
ហែលផ្ងារដៃ២ បច្ចេកទេសធាក់ជើង និង ដៃហែលរបៀបកង្កែប របៀបចេញដំណើរ បច្ចេកទេសលោត និង វិធីជាច្រើនទៀត ។

អត្ថបទដែលជាប់ទាក់ទង