ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបរទេសម្នាក់ ពីបទបង្កភាពអនាធិបតេយ្យ នៅក្នុងមូលដ្ឋានស្នាក់នៅ

80


ព្រះសីហនុ៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ផែនអន្តោប្រវេសន៍ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលជនបរទេសម្នាក់ មកពីអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខមន្ទីរពេទ្យ៨៨៨ ស្ថិតក្នុងសង្កាត់១ ខេត្តព្រះសីហនុ ពីបទស្នាក់នៅហួសទិដ្ឋាការកំណត់ និងមានសតិមិនប្រក្រតី អុកឡុកនៅក្នុងមូលដ្ឋាន។ នេះបើតាមការផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI កាលពីថ្ងៃទី១៥ខែកុម្ភៈនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសនេះ មានឈ្មោះ KUTLIEVA DIANA ភេទស្រី សញ្ជាតិ អូប៉េគីស្ថាន អាយុ ២៨ឆ្នាំ ក្រោយបញ្ចប់ការសាកសួរ ជនបរទេសខាងលើ ឃើញថា បានស្នាក់នៅលើសទិដ្ឋាការកំណត់ និងមានសតិមិនប្រក្រតី បង្កភាពអនាធិបតេយ្យ នៅក្នុងមូលដ្ឋានស្នាក់នៅ និងធ្វើការបញ្ជូនជនបរទេសខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង