ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅចាំបានទេ! ក្មេងស្រីអាយុ ២ខួបដែលត្រូវជីតាកេីតអេដ៏រំលោភនោះ ពេលនេះពិនិត្យឈាមហើយ លទ្ធផលគឺមិនកើតអេដ៏ទេ តែសង្វេកជំនួស

103

ភ្នំពេញ៖ ប្រហែល អស់លោក នៅចាំហើយ ចំពោះករណី ក្មេងស្រីម្នាក់ដែលត្រូវម្ដាយបោះបង់ ចោលតាំងពីតូច និងត្រូវជីតាចិត្ដតរិច្ឆាន ផ្ទុកមេ រោគអេសន៏ បានចាប់រំលោភ ដោយកាលនោះ យោងតាមគណនីហ៊្វេសបុកបងស្រី Mam Somaly បង្ហោះកាលពីថ្ងៃ ១៧ ខែមករា ឆ្នាំ ២០១៩ ថា៖ ”មិនដឹងរកពាក្យអ្វី មកនិយាយបានទេពេលដែល ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់នេះត្រូវជីតាកេីត អេដ៏រំលោភ រហូតដាច់ដោចអស់នោះ ខ្ញុំចង់តែស្រែកយំទេ លោកកិយដល់ខ្មៅងងឹតនេះ ពេលណាទេីបមានពន្លឺ បងអរគុណ Tan Kimsour ដែលបានកំដរបងទាំងខ្លួនឈឺ ហេីយរវល់ទៀតនោះ ក្មេងតូចអេីយតេីកូនឈឺប៉ុណ្ណាទៅ ត្រូវម្តាយ បោះបង់ចោលតាំងពីរតូច មករស់នៅ ជាមួយ ជីដូនដែលមាន ផ្ទុកមេរោគ រកព្រឹកខ្វះល្ងាច ស្ទេីរតែមិនរស់ ហេីយត្រូវមក
រងគ្រោះដោយ ជីតាតិរិឆ្ឆានរំលោភទៀត តោះកូនស្រី សំលាញ់ទៅរស់នៅក្នុងមណ្ឌល ដែលមានតែក្តី ស្រលាញ់ពីរមនុស្សទាំងពួង ។ អរគុណប្អូនប្រុស Kimcheat Hun ដែលតែងតែជួយ នាងខ្ញុំសង្ឃឹមថា ច្បាប់នឹងដាក់ទោស ជនល្មេីស អោយស័គ្គសម លោកតុលាការអេីយ ជួយពិចារណា ផងបេីកូនតូចជាកូនអ្នក ជាចៅអ្នក តេីអ្នកធ្វេីយ៉ាងណា Afesip Cambodia
Monica DollyKa Keat Pich Sereyroth Alex Chandra Morokat Nhem”។ ជាក់ស្តែងនៅមុននេះបន្ដិច តាមរយៈគេហទំព័រ ហ្វេស ប៊ុក របស់បងស្រី Mam Somaly ដដែលក៏បានបង្ហោះប្រាប់ពីដំណឹងដ៏ល្អ ថា៖”ដំណឹងល្អសំរាប់បងប្អូនទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចំពោះកូនៗដែលជា ជនរងគ្រោះ ថ្ងៃម្សិលមិញ ១៤ ខែ២ នាងខ្ញុំបានលទ្ធផលពិនិត្យឈាមរបស់ កូនតូចអាយុ ២ ខួបដែលត្រូវជីតាកេីតអេដ៏រំលោភនោះ ការពិនិត្យលេីកទីមួយរបស់អង្គការយេីង នាងមិនបានឆ្លងជំងឺអេដ៏ទេ ប៉ុន្តែដេីម្បីអោយជាក់លាក់យេីងត្រូវការពិនិត្យ ២ ដងទៀត រៀងរាល់ ៣ខែ ម្តងនេះជាដំណឹងល្អរបស់ក្មេងស្រី តែអ្វីដែលក្រៀមក្រំនោះ មកទល់ ពេលនេះហេីយហេតុអ្វី អ្នកម្តាយនាងតូចមិនមករកកូន នាងត្រូវការភាពកក់ក្តៅពីរទ្រូងម្តាយណាស់ តេីអ្នកម្តាយលឺទេ ឃេីញទេ កូនអ្នកត្រូវការអ្នក ចូរអ្នកមកលេង នឹងផ្តល់ក្តីសុខអោយកូនតូចនេះផង សូម្បីតែ ១ម៉ោងក៏បាន ៕ ដោយ៖ សារិទ្ធ

អត្ថបទដែលជាប់ទាក់ទង