សង្ស័យបែកថ្នាំឈរាំសប្បាយ នៅលើផ្លូវដែករថភ្លើងមកដល់បុកនិងកិនពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែង
ភ្នំពេញ៖ បុរសក្នុងវ័យ៤០ឆ្នាំម្នាក់ ដែលគេអះអាងថា សង្ស័យជាមនុស្សបែកថ្នាំត្រូវបានរថភ្លើងបុកនិងកិនពីលើបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលបុរស ម្នាក់នេះឈរាំសប្បាយនៅលើផ្លូវដែក ហើយគាប់ជូនរថភ្លើងមកដល់ក៏បុកនិងកិនពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង។
ហេតុការនេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង០៥នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់បឹងកក់២ ព្រំព្រទល់ សង្កាត់ទឹកល្អក់១ និងសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះរូបនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់លាស់ឡើង គ្រាន់តែគេដឹងថា មានឈ្មោះហៅក្រៅឈ្មោះ ជាំ ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ(ក្រោមដើមជ្រៃ) ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា សពបុរសខាងលើជាជនអនាថា ហើយធ្លាប់ប៉ុនប៉ុង់សម្លាប់ខ្លួន២ទៅ៣ដងរួចមកហើយ តែមិនបានសម្រេច ។ គាត់ធ្លាប់មានប្រព្ធន កូន និងម្ដាយរស់នៅជាមួយគ្នា តែត្រូវពួកគេរត់ចោលអស់ ព្រោះតែប្រើប្រាស់គ្រឿងញៀនស្ទើរាល់ថ្ងៃនិងបានប្រើហឹង្សាទៅលើពួកគាត់។ ដោយឡែកនៅថ្ងៃកើតហេតុនេះ សង្ស័យ បុរសម្នាក់បែកថ្នាំ ក៏បានដើរមកឈរាំលេងយ៉ាងសប្បាយនៅលើផ្លូវរថភ្លើង ហើយគាប់ជូនពេលនោះរថភ្លើងមកដល់ក៏បានបុកនិងកិនពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ វាស់វែង និងបានទាក់ទងខាងហៅរថយន្តដឹកសព ដឹកយកទៅបូជានៅវត្តទឹកថ្លាភ្លាមដែរ ៕