ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារផ្ទុះសេខ្សែភ្លើង ឆេះផ្ទះនៅចំណុចព្រៃអណ្ដូង

74

ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ ឆ្នាំ២០១៩ វេលាម៉ោង ២ និង ២០នាទីរសៀល មានករណីអគ្គីភ័យឆេះផ្ទះនៅចំណុចព្រៃអណ្ដូង ស្ថិតនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឆេះផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ នាង ម៉ូលី ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សម្ភារះខូចខាតមានដូចជា ផ្ទះ១ខ្នងទំហំ ៨ម៉ែត្រ គុណ ១០ម៉ែត្រ ជញ្ជាំងក្ដារ ប្រកស័ង្គសី លុយខ្មែរចំនួន២៥០០០០០រៀល និងលុយដុល្លាចំនួន ៤៥០០$ ព្រមទាំងខូចខាតឥវ៉ាន់មួយចំនួនធំទៀត។
ករណីនេះក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋកម្លាំងនគរបាលស្រុកភ្នំក្រវាញបានយករថយន្តពន្លុតអគ្គីភ័យទៅជួយបាញ់ទឹកពន្លុតចំនួន២ឡានពន្លុតបានជាស្ថាពរ។ មូលហេតុ ដោយសារផ្ទុះសេខ្សែភ្លើង៕

អត្ថបទដែលជាប់ទាក់ទង