ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដ​ប្រភេទ​តូរីស​បេីកចូលពីក្រោយ​ រថយន្ដ​សណ្ដោង​រឺម៉ក​ បណ្ដា​លឲ្យ​រងរបួស​មនុស្ស​ ១៥​ នាក់

96


ខេត្តកំពង់ស្ពឺ​ ÷ រថយន្ត​សាំយ៉ុង​បុករថយន្ដហុិនដា​យ​ របួសធ្ងន់​ ស្រាល​ ១៥នាក់​ កាលពីថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩និង៥០នាទី​ នៅលើ​កំ​ណាត់ផ្លូវជាតិលេ​ខ៤ ចន្លោះ​គីឡូម៉ែត្រលេខ ៥​៣-៥៤ ស្ថិតក្នុង​ភូមិ​បុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំព​ង់ស្ពឺ។
ក្រោយហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​ បានចុះទៅដល់និ​ងបានធ្វេីកំណត់ហេតុវាស់វែង​ គំនូស​ប្លង់កេីតហេតុតាមលក្ខណៈបច្ចេកទេស​ តាមការឲ្យដឹងពីនគ​របាលចរាចរណ៍​ រថយន្ត​ម៉ាក​ សាំយ៉ុង ពណ៌​ស្លែ គ្មានផ្លាកលេខ អ្នកបើកបរមានឈ្មោះ ប្រាក់ ហា​ច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំកន្សោមអ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដឹកអ្នកដំណើរចំនួន ១៣នាក់ មុខរបរ​រត់តាក់សុី​ បើក​បរពី​កើតទៅលិច លុះមកដល់ចំណុចខាងលើ បា​នបុករថយន្ត​ ម៉ាក​ ហ៊ីយ៉ិនដាយ ពណ៌ស ពាក់ផ្លា​ក​លេខភ្នំពេញ​ 3D.6657​ សណ្តោងរ៉ឺម៉ក​ ពី​ក្រោ​យ​ ​អ្នកបើកបរ​បាន​ចុះគេចខ្លួន​បាត់។
ករណីនេះ​បណ្ដាលមកការបេីកបរមានការឆ្វេសប្រហែស​ រថយន្ត​ម៉ាក​តូរីស​ បេីកលឿនពេកវ៉ាក់​ក៏​ចូលរថយន្ដខាងមុខតែម្ដង​ ដែលរថយន្ដកំពុងបេីក​ក្នុងទិសដៅស្របគ្នា​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលេី​ បណ្ដាលឲ្យ​របួសធ្ងន់​.ស្រាល​មនុស្ស​​១៥នាក់​​ស្រី​ ១១​នាក់​ បានបញ្ជូនទៅសង្រ្គោះបឋមនៅ​ពេទ្យសម្ភពសុខណា ខេត្តកំពង់ស្ពឺ​។
មធ្យោបាយ​រថយន្តទាំង​ ០២គ្រឿង​បានយក​មក​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោ​ងទ​ង​បណ្ដោះអាសន្ន​ដេីម្បី​កសាងសំណុំរឿង​ បញ្ជូន​ទៅការិយាល័យជំនាញខេត្ដ​ ចាត់ការតាមនីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង