ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡង់គ្រីស័រស៊េរី​ទំនើបបើកទៅ​បុក​គូទ​រថយន្ត​កូរ៉េ​ កំពុង​ចត​នៅ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ

110

ភ្នំពេញ ៖ បុរស​ម្នាក់​បេីក​រថយន្តឡង់គ្រីស័រ ស៊េរី​ទំនើប​មួយគ្រឿងមិន​ប្រយ័ត្ន​ ​ទៅ​បុក​គូទ​រថយន្ត​កូរ៉េ​កំពុង​ចត​នៅ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែកមុខយ៉ាង​ដំណំ​ ​តែ​សំណាងល្អ មិនមាន​នរណា​ម្នាក់​រងរបួសឡេីយ កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី​១៦​ ខែកុម្ភៈ ឆ្នាំ២០១៩​ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ជិតនិងវត្តថាន់ ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន​ ក្រុងភ្នំពេញ​។

បេីតាមប្រភពព័ត៌មានពីកន្លែង​កេីត​ហេតុ​បាន​ប្រាប់​ដឹងថានៅមុនពេល កើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង​ម៉ាក​Land cruiser ពណ៌សពាក់ស្លាកលេខភ្នំពេញ2AD-2992ដោយ​ធ្វើ​ដំណើរតាម​ទិសដៅពីត្បូងទៅជើង​ លុះ​មកដល់ចំណុចកើតហេតុស្រាប់​តែ​រថយន្ត​ខាងលើបានរេចង្កូតមកខាងស្តាំក៏ជ្រុលទៅបុក​គូទ​រថយន្តកូរ៉េមួយគ្រឿង ពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ3E-9535ដែល​កំពុង​ចតតាមចិញ្ចើមផ្លូវរង ចាំដឹករថយន្តមួយគ្រឿងទៀត បណ្តាលអោយ រថយន្តឡង់គ្រីស័រ ផុងជាប់និង​កន្ទុយ​រថយន្តកូរ៉េខាងក្រោយ រងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែង ហើយយករថយន្តទាំងពីរ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ដេីម្បី​រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បា​ប់នៅពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង