ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរទាំង​ព្រឹកព្រ​លឹម ​រវាង​រថយន្ត​ដឹកសត្វ​មាន់ បុកជាមួយរថយន្ដសណ្ដោងរឺម៉ក​ បណ្ដាល​ឲ្យ​តៃកុង​ឡាន​ដឹក​មាន់គៀបជាប់ក្នុងកាប៊ីន​

103


ខេត្ត​កំពង់​ស្ពឺ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ព្រឹក​ព្រ​លឹម​ នៅ​ចន្លោះ​គីឡូម៉ែត្រ​ ៥៧.៥៨​ ស្ថិត​នៅ​ក្នុង​ចំណុច​ ភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពី​ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០​១​៩ វេលាម៉ោង ០៥និង១២នាទី លើផ្លូវជាតិ​លេខ៤ រថយន្ត​ ម៉ាក​HYUNDAIពណ៌ស​ ពាក់​ផ្លាក​លេ​ខ​ ភ្នំពេញ3E.2604​ អ្នកបើកបរឈ្មោះផាត់ នឿ​ន ភេទប្រុស អាយុ ៤៨ឆ្នាំរស់នៅភូមិ​កំបូល ស​ង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជ​ធានី​ភ្នំពេ​ញ អ្នក​រួមដំណើរមនុស្សចំនួន ០២នាក់
ទី១ឈ្មោះ សាត វិបុល ភេទប្រុស អាយុ ៣៦​ឆ្នាំ រស់នៅភូមិឃុំជាមួយ​ ព្រូឡាន​។
ទី២ឈ្មោះ ហ៊ួន ថៃ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃភ្នៀស ឃុំព្រៃភ្នៀស ស្រុកមេ​សា​ង ខេត្តព្រៃវែង ជាកម្មករ​ រថយន្ត​បើកពីខាងកើត​ទៅ​លិ​ច លុះមកដល់ចំណុចខាង​លើ បានរេចង្កូត​ចូលទៅផ្លូវចំណែកខាងឆ្វេង​បានបុកជាមួយរថយន្ត ១គ្រឿង​ ម៉ាក​ HINO ពណ៌ស ពាក់ផ្លាកលេខតាកែវ 3A.0688 មានសណ្តោងរ៉ឺម៉ក ពាក់ផ្លាក​លេខព្រះសីហនុ 4A.1638 អ្នកបើកបរគេចខ្លួន​ ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ សមត្ថកិច្ច​ នគរបាល​ចរាចរណ៍​ស្រុក​សំរោង​ទង​ បានចុះ​ធ្វើ​ការអន្ដរាគមន៍​ វាស់វែងតាមលក្ខណៈបច្ចេកទេ​ស​ ជួយស្ទួចរថយន្ដចេញពីកន្លែង​កើតហេតុ មក​ដា​ក់ចិញ្ចឹមផ្លូវ​កុំអោយកកស្ទះចរាចរណ៍​។
តាមការអោយដឹងពីមន្រ្ដីចរាចរណ៍បញ្ជាក់ថា ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបណ្ដាលឲ្យតៃកុងឡានដឹកមាន់ គៀបជាប់នៅក្នុងកាប៊ីន​ មូលហេតុ​ ដោយសាតែរថយន្ដដឹកមាន់រេចង្កូតទៅចំណែកផ្លូវរថយន្ដសណ្ដោងរឺម៉ក​ (បើកបរ​បញ្រ្ចាសទិសគ្នា​)​ អ្នករងរបួស ០៣នាក់និងបាន​បញ្ជូនទៅព្យាបាល​នៅពេទ្យសម្ភពសុខណា ខេត្ត​កំពង់​ស្ពឺ​ ចំណែក​រថយន្ត​ ជាមធ្យោបាយបង្ក​​ទាំង​០២គ្រឿង​ ជំនាញ​កំពុង​ធ្វើការស្ទួច​ ​អូស​យក​មករក្សាទុកជាបណ្ដោះអាសន្ន នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង