ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរលួចលុយ ជាប់អន្ទាក់ប៉ូលិស

140


ភ្នំពេញ៖ លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបាន អោយដឹងនៅព្រឹកថ្ងៃទី១៧ខែកុម្ភះ នេះដោយស្តីពីការ​លទ្ធផលបង្រ្កាប ជាក់ស្តែងករណី​ លួច​ (បន្លំខ្លួនចូលក្នុងបន្ទប់ទ្រូម៉ាន់នី)​ កាលពីវេលាម៉ោង១២:៣០នាទី​ ថ្ងៃ១៦​ ខែកុម្ភះ​ ឆ្នាំ២០១៩​ នៅចំណុច​ ផ្ទះលេខ២៤៦A ផ្លូវ៥៩៨ភូមិទួលថ្ងាន់​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឫស្សីកែវ​រាជធានីភ្នំពេញ​ ។
​ ជនសង្ស័យទី១ឈ្មោះ​ សុខ​ បុត្រ​ ភេទប្រុស​ អាយុ២៥ឆ្នាំ​មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅមិនពិតប្រាកដ។
​ ជនសង្ស័យទី២​ ឈ្មោះ​ រិទ្ធ​ ភេទប្រុស​ អាយុប្រហែល៣៥ឆ្នាំ​ ជាម្ចាស់ម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ​ សេរីឆ្នាំ២០១៥​ (គេចខ្លួន)
​ ជនរងគ្រោះឈ្មោះ​ ប៉ាន់​ ត្រៀក​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ មុខរបរ​ លក់ដូរ​ ស្នាក់ផ្ទះកេីតហេតុ។
​ សំភារះដកហូតបានរួមមាន
១/ទឹកប្រាក់ប្រហែល៣៥មុឺនរៀល​ (បានប្រគល់ជូនជនរងគ្រោះវិញ)​ ។
​ លោកអធិការបន្តទៀតថា នៅវេលាម៉ោង​ខាងលេីជនរងគ្រោះកំពុង តែលក់នៅផ្ទះស្រាប់មានជនសង្ស័យ២នាក់​ បានមក​ ហេីយគ្នាវាម្នាក់ធ្វេីជាទិញ ប្រាក់ដុល្លារចំនួន៥០ដុល្លារ​ បន្ទាប់មកទិញស្រាបៀរចំនួនមួយកេសទៀត​ ហេីយបានអោយប្រាក់រាយ មិនគ្រប់ចំនួនដេីម្បីពន្យាពេល​ ពេលនោះគ្នាវាម្នាក់ទៀតឈ្មោះ​ សុខ​ បុត្រ​ បានបន្លំចូលទៅក្នុងផ្ទះលួច យកប្រាក់ដាក់ក្នុងថង់​ ក៏ត្រូវម្ចាស់តាមទាន់ស្រែកឆោឡោផ្អេីល ឃាត់ខ្លួនបានម្នាក់រីឯម្នាក់ទៀតឈ្មោះ​ រិទ្ធ​ រត់គេចខ្លួនបាត់។
​ ​ ចំពោះមុខផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងសាកសួរយក ចំលើយនឹងបទល្មើសកន្លងមក+បក្ខពួក ដើម្បីកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង