មុខសញ្ញាជួញដូរគ្រឿងញៀន នៅតំបន់អូរស្មាច់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីរត់គេចខ្លួន អស់ប៉ុន្មានខែ
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៥៖៤០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានចុះអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន លេខ ៦៣ ដបច/១៨ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ចេញដោយ លោក អ៊ាក ផល្លា ប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលក្រុងសំរោង ឃាត់ខ្លួនជនត្រូវចោទបានម្នាក់ឈ្មោះ ប្រាជ្ញ សុវត្ថិ ហៅ ថា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ។
បច្ចុប្បន្ន ជនត្រូវចោទខាងលើបានបញ្ជូន ទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕