ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើដំណើរតាមនាវាទេចរណ៍ ទស្សនាតាមដងទន្លេសាប ទន្លេមេគង្គ

102


កណ្ដាល៖កាលពីថ្ងៃសៅរ៍ ទី១៦ ខែកុម្ភ: ឆ្នាំ២០១៩ ជាថ្ងៃសម្រាកចុងសបា្តហ៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ជាប្រធានកាកបាទក្រហមកម្ពជា អមដំណើរដោយលោកជំទាវជាភរិយាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរតាមនាវាទេចរណ៍ ទស្សនាតាមដងទន្លេសាប ទន្លេមេគង្គ និងទៅកាន់រម្យមណីយ៍ដ្ឋានចំការស្នេហ៍ ស្ថិតនៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្នុងដំណើរកម្សាន្តតាមនាវាទេសចរណ៍ និងទស្សនាតាមដងទន្លេសាប ទន្លេមេគង្គ ដែលមានសម្រស់ស្អាតក្រៃលែង បានរំលេចនូវទេសភាពបៃតងខ្ចី មានអគារ តូចធំ ខ្ពស់ទាបជាច្រើន ស្របនឹងដងទន្លេសាប-ទន្លេមេគង្គ ដែលជាទីគយគន់ និងគួរឱ្យចង់រស់នៅ ព្រមទាំងបង្ហាញ ពីភាពរីកដុះដាលនៃវិស័យសំណង់ ដែលបានកំពុងរីកដូចផ្សិត និងអញ្ជើញទៅកាន់រមណីយដ្ឋាននានា ស្ថិតនៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញចូលទស្សនាកន្លែងត្បាញ ហូល ផាមួង លក្ខណ:គ្រួសារ នៅតាមផ្លូវក្នុងភូមិ និងបានធ្វើដំណើរតាម រឺម៉កម៉ូតូ ព្រមទាំងថតរូបទុកអនុស្សាវរីយ៍ជាមួយបងប្អូនប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយផងដែរ។

ក្នុងឱកាសនោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក៏បានអញ្ជើញតម្បាញ ហូល ផាមួង និងកន្សែងផងដែរ នៅតាមផ្លូវក្នុងភូមិដែលធ្វើដំណើរតាមរឺម៉ូតូ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រតិភូអមដំណើរ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ និងថតរូបអនុស្សវរីយ៍ដោយក្តីសប្បាយរីករីយ ។

អត្ថបទដែលជាប់ទាក់ទង