ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តរតនគិរីមានអាយុ៦០ឆ្នាំហើយ ( ១៧ កុម្ភៈ១៩៥៩-១៧ កុម្ភៈ ២០១៩)

129

រតនគិរី :នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ រដ្ឋបាល ខេត្តរតនគិរីបានប្រារព្ធខួប ៦០ឆ្នាំនៃការបង្កើត ខេត្តរតនគិរី១៧កុម្ភះ១៩៥៩២០១៩។
ពីធីនេះប្រារព្ធធ្វើ ឡើងនៅរង្វង់មូលនាគព័ន្ធស្ថិតក្នុងក្រុងបានលុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរីលោក មួង ប៉យ សមាជិកព្រឹទ្ធសភា លោក ប៊ូ ឡាំ សមាជិករដ្ឋសភា លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្តព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្តអភិបាលក្រុងស្រុកទាំង០៩ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស យុវជន ស ស យ ក យុវជនកាយរិទ្ធ យុវជនកាកបាតក្រហម និងប្រជាពលរដ្ឋមកពីសង្កាត់ទាំងបួន ក្នុងក្រុងសរុបប្រមាណជាង ២០០០នាក់។

ក្នុងឱកាសនេះក៏បាននិមន្តព្រះសង្ឃធ្វេីពិធីសូត្រមន្តប្រោសព្រហ្ម និងរាប់បាតព្រះសង្ឃចំនួន៦១អង្គផងដែរ។ព្រមទាំងមានការដាក់ តាំងពិពណ័ផលិតផលកសិកម្មបង្ហាញពីការរីកលូតលាស់តាមស្តង់ស្រុកនិមួយៗនៅក្នុងបរិវេណមន្ទីរវប្បធម៌។
គួបញ្ជាក់ផងដែរថា: បេីគិតរហូតមកដល់ពេលនេះ គឺមានរយៈពេល៦០ឆ្នាំហេីយនៃថ្ងៃបង្កេីតខេត្ត រតនគិរី ដោយបានកាត់ចេញពីខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ១៩៥៩។អ្វីដែលយេីងទាំងអស់ គ្នាមានមោទនៈភាពនោះគឺក្រោយ នៃការដាក់ចេញ នូវនយោបាយឈ្នះៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វេីអោយប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍ និយាយរួមដោយឡែក ខេត្តរតនគិរីក៏ទទួលបានសមិទ្ឋិផលថ្មីៗដូចខេត្តដ៏ទៃទៀតទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង