ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន :ក្រសួងមហាផ្ទៃបានមេដាយមាសលើសគេ

131


​ភ្នំពេញ៖ការប្រកួតហែលទឹកដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុនឆ្នាំ២០១៩ដែលធ្វើរយះពេល២ថ្ងៃគឺថ្ងៃទី១៤ និង១៥កុម្ភៈនោះបានបញ្ចប់ហើយ ។
លោកទេស រដ្ឋមន្ត្រីស៊ុន ចាន់ថុលប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញចូលរួមបំពាក់មេដាយដល់ ជ័យលាភីនៅថ្ងៃបិទការប្រកួតដែល ធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ។
ក្រសួងមហាផ្ទៃដែលជាសមាគមសំបូរកីឡាករកីឡាការិនីខ្លាំងៗនោះ ដណ្ដើមបានមេដាយមាសបានច្រើនជាងគេទៀតហើយ។ក្រសួងមហាផ្ទៃដណ្តើមមេដាយចំនួន២៧គ្រឿង ក្នុងនោះមេដាយមាស១៤គ្រឿងមេដាយប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ៨គ្រឿង។
ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយ៣២គ្រឿ ងក្នុងនោះមេដាយមាស១២គ្រឿង មេដាយប្រាក់១៤គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង និងក្លិបនាគរាជ ខេត្តកំពង់ចាម ដណ្តើមមេដាយ៩គ្រឿង ក្នុងនោះមេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដណ្តើមមេដាយ១០គ្រឿងក្នុងនោះ មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿងក្រុមកីឡាករកីឡាការិនី របស់ប៉ារ៉ាឡាំពិកកម្ពុជា ដណ្តើមមេដាយ៣គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។

សម្រាប់ការប្រកួតនេះបែងចែកទៅតាមកម្រិតអាយុ ហើយកម្រិតអាយុដែលចូល រួមប្រកួតរួមមានបុរសចាប់ពី១៤ឆ្នាំឡើងទៅ នារីចាប់ពី១៤ឆ្នាំឡើង ទៅដែលនិងបុរសជនពិការ។

អត្ថបទដែលជាប់ទាក់ទង