ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជួយស៊ែរផង !!!! អ្នកណាបាត់រថយន្តខ្លះពេលនេះ នគរបាល​ស្រុកមេមត់ឃាត់ខ្លួន​មុខសញ្ញា​ទទួលផលចោរកម្មរថយន្ត ០២ នាក់ ដកហូត​រថយន្ត​ ០២ ​គ្រឿង​…!

100

មុខសញ្ញា​លួច​រថយន្ត​ចំនួន​ ០២ នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុកមមត់ ឃាត់ខ្លួន​ជា​បន្តបន្ទាប់នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដែលកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋានគរបាលស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំ ដឹងនាំដោយលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ​ ដែលចុះកិច្ចប្រតិបត្តិការស្រាវជ្រាវករណីបាត់រថយន្ត បាន​ទទួលលទ្ធផល​រួម​មាន​។

​កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ រ៉ា​ ឌី​ឡា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​គគី​ ឃុំ​គគី​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​ រឹបអូស​រថយន្ត​ RX300​ ពណ៌​ស​ ១​គ្រឿង​ ។

ហើយសមត្ថកិច្ច​យើងបានបន្ត​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជុំ​ លី​ម​សុង​ ហៅ​ហ្គោ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ កំណើត​ភូមិ​អូរ​លាវ​ ឃុំ​ផ្ទះ​កណ្តាល​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ផ្សារ​ចាស់​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ។រឹបអូស​រថយន្ត​បាឡែន ០១ គ្រឿង ពណ៌ស ។

​បច្ចុប្បន្ន​ជនល្មើស​ទាំង​ពីរនាក់​ ព្រមទាំង​វត្ថុ​តាង​រថយន្ត​ ០២ គ្រឿង​ បាន​រៀបចំ​ឯកសារ​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តត្បូងឃ្មុំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង