ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករសម្តែងការហួសចិត្ត​ថា ​ដាំ​ដំឡូងមីលើ​ដី​ខ្មែរ ​ត្រូវ​ថៃ​​មក​ហាមឃាត់​ , សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា​ និង​សមត្ថកិច្ច​ការពារ​ព្រំដែន​ថៃ​ ប្រឈម​មុខ​តានតឹង​ដាក់​គ្នា ​នៅ​ពេល​សមត្ថកិច្ច​ថៃ ​យក​ត្រាក់ទ័រឈូសដំឡូងមី

119


​បន្ទាយ​មាន​ជ័យ​៖​ សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា​ និង​សមត្ថកិច្ច​ការពារ​ព្រំដែន​ថៃ​ ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​នៅ​ពេល​សមត្ថកិច្ច​ថៃ​យក​ត្រាក់ទ័រ​បម្រុង​ឈូស​ឆាយ​ដំឡូង​មី​របស់​កសិករ​ខ្មែរ​ នៅ​តំបន់​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ ឈម​ និង​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ សភាពការណ៍​តានតឹង​ដាក់​គ្នា​រវាង​សមត្ថកិច្ច​កម្ពុជា​ និង​ថៃ​ បាន​ធូ​ស្រាល​ឡើង​វិញ​ក្រោយ​ សមត្ថកិច្ច​ទាំង​២​ បាន​ឯកភាព​គ្នា​ឱ្យ​កសិករ​ខ្មែរ​ដក​ដំឡូង​មី​ចេញពី​។​ នេះបើតាមការផ្សាយរបស់វេសាយអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៧ខែកុម្ភៈ។

​ពលរដ្ឋ​ខ្មែរ​២​គ្រួ​សារ បាន​បង្ខំចិត្ត​ដក​ដំឡូង​មី ​ទាំង​មើម​មិន​ទាន់​ដាក់​ម្សៅ ​ខណៈ​ដែល​ប៉ូ​លី​ស​ការពារ​ព្រំដែន​ថៃ ​កង​រយ​លេខ​១២៦​ មាន​គ្នា​ប្រមាណ​ប​២៩​នាក់​ បាន​យក​ត្រាក់ទ័រ​១​គ្រឿង​ បម្រុង​ឈូស​ឆាយ​កម្ទេច​ចោល​ ដោយ​ប៉ូ​លី​ស​ថៃ​ ចោទ​ពលរដ្ឋ​ខ្មែរ​ នោះ​ថា​បាន​ដាំដំឡូង​មី​ លើ​ដី​បន្ទាត់​ព្រំដែន​ មិន​ទាន់​ច្បាស់លាស់​ ខណៈនោះ​គេ​ឃើញ​មាន​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១​ និង​យោធា​ការពារ​ព្រំដែន​លេខ​៥០៣​ របស់​កម្ពុជា​ប្រមាណ​១៥​នាក់​ បាន​ចុះ​ទៅ​រារាំង​មិន​ឱ្យ​ប៉ូ​លី​ស​ ថៃ​យក​ត្រាក់ទ័រ​ទៅ​ឈូស​ឆាយ​ ដំឡូង​មី​ ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ​។​

​ការ​ប្រឈម​តាន​ដាក់​គ្នា ​រវាង​សមត្ថកិច្ច​ព្រំដែន​កម្ពុជា​និង​ថៃ ​បាន​ធូរ​ស្បើយ​មក​វិញ​ ដោយ​ភាគី​ទាំង​២​ ជជែក​រក​ដំណោះស្រាយ​លើ​ស្មារតី​យោគយល់​គ្នា​ ដោយ​ឯកភាព​តម្រូវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដក​ដំឡូង​មី​ នោះ​ចោល​ ហើយ​កសិករ​ខ្មែរ​ ក៏​បាន​យលព្រម​ដក​ដំឡូង​មីនោះ​ ចោល​មិន​ឱ្យ​លើស​ពី​មួយ​អាទិត្យ​ នោះ​ឡើយ​ ។ បញ្ហា​នេះ​ដោយ​មុន​ដំ​បូង ​សមត្ថកិច្ច​ថៃ ​ទាមទារ​កសិករ​ខ្មែរ ​ដក​ដំឡូង​មី​ចោល​ជម្រៅ​១៥០​ម៉ែត្រ​ប្រវែង​៥៥០​ម៉ែត្រ​រ៉េ ​តាមផ្លូវក្រាលក្រួសក្រហម កសាងអតីតកងទ័ពប៉ារ៉ា កាលនៅជំរុំ ​ក្រោយមក​បាន​ឯកភាព​គ្នា ​ឱ្យ​ដក​ជម្រៅ​៥០​ម៉ែត្រ​ប្រវែង​បណ្តោយ​៥៥០​ម៉ែត្រ​។​ ហេតុការណ៍​នោះ ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៤២​និង​៤៣​ ក្នុងភូមិ​ល្បើក​ស្វាយ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ឈម​ទឹកដី​ថៃ​ភូមិ​ណ​ង​យ៉ា​កែវ​ ឃុំ​គោក​ធ្យូង​ ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​ ប្រ​ទស​ថៃ​។​

​ជុំវិញ​បញ្ហា​នេះ​ បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង ​ពី​សមត្ថកិច្ច​កម្ពុជា​ នៅ​ជួរ​មុខ​ប្រាប់​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​ខ្មែរ ​ដែល​បាន​ទៅ​ដាំដំឡូង​មី​មាន​បញ្ហា​នៅ​លើ​ដី​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ មាន​ចំនួន​២​គ្រួសារ​ ពួក​គាត់​រស់នៅ​ភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ពួក​គាត់​ដាំ​ដុះ​ដំឡូង​មី ​ផ្ទៃដី​ប្រមាណ​៦​ហិតា​។​ បញ្ហា​នោះ​ផង​ដែរ​ សមត្ថកិច្ច​ថៃ ​គេ​បាន​មក​ជួប​ជជែក ​ជាមួយ​សមត្ថកិច្ច​កម្ពុជា​យើង​២​លើក​មក​ហើយ ​សុំ​ឱ្យ​កសិករ​ខ្មែរ ​ដក​ដំឡូង​មីនោះ​ចោល ​នៅ​ចំណុច​បន្ទាត់​ព្រំដែន ​មិន​ទាន់​ឯកភាព​គ្នា​ ដោយ​សុំ​រក្សា​ទុក​ទ្រង់ទ្រាយ​ដើម​មិន​ឱ្យ​មាន​ប្រែប្រួល​ ការ​ឈូស​ឆាយ​ព្រៃ ​នៅ​តាម​បន្ទាត់​ព្រំដែន​នោះ​ឡើយ​ យោង​តាម​អនុស្សរ​ណៈនៃការ​យោគយល់​គ្នា​ រវាង​កម្ពុជា​ និង​ថៃ​ បញ្ហា​ព្រំដែន​មិន​ទាន់​ច្បាស់លាស់ ​ទុក​ឱ្យ​គណៈកម្មការ​ព្រំដែន ​ប្រទេស​ទាំង​២​ជា​អ្នក​ដោះស្រាយ​។​

​សមត្ថកិច្ច​កម្ពុជា ​ធ្លាប់​បាន​ទៅ​ប្រាប់​កសិករ​ ខ្មែរ​ទាំង​២​គ្រួសារ​នោះ​ រួច​មក​ហើយ ​បើ​ឈូស​ឆាយដី​ដាំដំឡូង​មី ​គឺ​សុំ​រក្សា​ទុក​ព្រៃ​ខ្លះ​កុំឱ្យ​ភាគី​ថៃ​គេ​រករឿង ​ប៉ុន្តែ​ក្រោយមក​ឃើញ​កសិករ​ខ្មែរ ​បាន​ទៅ​ឈូស​ឆាយ​ព្រៃ​អស់ទាំង​ស្រុង ​រ៉​ប​នឹង​ផ្លូវ​ក្រួ​ស​ក្រហម​របស់​ភាគី​ថៃ ​ដែល​បាន​កសាង​ឡើង​។​

​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង ​ពី​កសិករ​ខ្មែរ ​ដែល​បាន​ដាំ​ដំឡូង​មី​ នៅ​តំបន់​ព្រំដែន ​មាន​បញ្ហា​ចម្រូង​ចម្រាស់ ​ឱ្យ​ដឹង​ថា​ ការ​ដាំ​ដុះ​ដំឡូង​មី​ពួក​គាត់​ធ្វើ​យូរ​មក​ហើយ​ ទើបតែ​រយៈពេល​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ថៃ ​គេ​បាន​រករឿង​ ឱ្យ​ពួក​គាត់​ដក​ដំឡូង​មីនោះ​ចោល​។​ ការ​ប្រកប​មុខ​ របរ​ដាំដំឡូង​ ពួក​គាត់​ខ្ចី​ចងការ​ប្រាក់ ​ពី​ធនាគារ​ បើ​តម្រូវ​ឱ្យ​មានការ​ដក​ដំឡូង​បែប​នោះ ​ពួក​គាត់​ប្រឈម​គ្មាន​ប្រាក់​សង​ធនាគារ​ ដោយសារ​ដំឡូង​ ត្រូវ​ដក​នៅ​មើម​តូចៗ​ មិន​ទាន់​ដាក់​ម្សៅ​នោះ​ទេ​។​ ពួក​គាត់​ហួសចិត្ត​ថា ​មិន​គួ​សោះ ​ដាំ​ដុះ​លើ​ដី​ខ្មែរ ​ត្រូវ​ថៃ​គេ​មក​ហាមឃាត់​ទៅ​វិញ​ ៕

អត្ថបទដែលជាប់ទាក់ទង