ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃមួយអង្គ បានលុតជង្គង់ និងលើកដៃសំពះ ចំពោះមុខសម្តេចហេង សំរិន ចេញបកស្រាយដើម្បីកុំឲ្យមហាជនយល់ច្រឡំ

111


ភ្នំពេញ៖ បន្ទាប់ពីលេចធ្លាយនូវរូបថតជាច្រើនសន្លឹក ដែលមានព្រះសង្ឃមួយអង្គ បានលុតជង្គង់ និងលើកដៃសំពះ ចំពោះមុខសម្តេចហេង សំរិន នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏៏មានការរិះគន់យ៉ាងខ្លាំង ។ នៅថ្ងៃទី១៨ខែកុម្ភៈនេះព្រះសង្ឃអង្គនោះ បានចេញវីដេអូឃ្លីបមួយ ដោយបញ្ជាក់ពីការពិតដែលលុតជង្គង់ដោយមិនដឹងខ្លួន ព្រោះតែមានចិត្តសប្បាយរំភើបរីករាយខ្លាំងពេក នៅពេលដែលសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជួយសាងសង់ព្រះវិហារ ក្នុងវត្ត ដែលស្ថិតនៅតំបន់ក្រីក្រចុងកាត់មាត់ញក ព្រំដែនកម្ពុជា-វៀតណាម។

ព្រះសង្ឃបានមានសង្ឃដីកាថា ការដែលលុតជង្គង់នៅមុខសម្តេចពញាចក្រី ហេង សំរិន មិនមែនជាការបង្គាប់បញ្ជារបស់សម្តេច ហេង សំរិន នោះឡើយ គឺជាការប្រព្រឹត្តដោយព្រះអង្គខ្លួនឯង ព្រោះតែមានចិត្តសប្បាយរំភើបរីករាយខ្លាំងពេក នៅពេលដែលសម្តេច ហេង សំរិន ធានាជួយសាងសង់ព្រោះវិហារ ក្នុងវត្តដែលស្ថិតនៅចុងកាត់មាត់ញក នៅព្រំដែនកម្ពុជា-វៀតណាម រហូតដល់ភ្លេចខ្លួនថា ជាសង្ឃ។ ព្រះអង្គ បានចេញនូវវីដេអូ កាលពីព្រឹកថ្ងៃទី១៨ខែកុម្ភៈថា “អាត្មាភាពបានត្រេកអរ សប្បាយចិត្តពេកចំពោះទឹកចិត្ត របស់សម្តេចពញាចក្រី ហេង សំរិន ។ សម្តេចពញាចក្រី មានប្រសាសន៍ថាជួយកសាងព្រះវិហារ ដូច្នេះខ្ញុំព្រះករុណា អាត្មាភាព ត្រេកអរខ្លាំងពេក ក៏ទន់ជង្គង់ ដោយមិនដឹងខ្លួនឯងថាជាព្រះសង្ឃ ។ សម្តេច មិនបានឲ្យខ្ញុំព្រះករុណា អាត្មាភាពលត់ជង្គង់នោះទេ សម្តេច មិនឲ្យខ្ញុំព្រះករុណា អាត្មាភាពធ្វើដូច្នេះទេ អ៊ីចឹងហើយខ្ញុំព្រះករុណា មានចិត្តរំភើបពេក នៅពេលដែលឮប្រសាសន៍ របស់សម្តេចថា ជួយកសាងព្រះវិហារនៅតំបន់ក្រីក្រ ចុងកាត់មាត់ញ៉ក ជាប់ព្រំដែនកម្ពុជាវៀតណាម ។ ដូច្នេះ សូមញាតិញោម មហាជនដែលលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងឡាយ សូមមេត្តាអភ័យទោសដល់ព្រះករុណា ខ្ញុំអាត្មាផង និងសុំខន្តីអភ័យទោសដល់សម្តេច ឯកឧត្តម លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទដែលជឿជាក់នៅព្រះពុទ្ធសាសនា សូមមេត្តាព្រះមេត្តាខន្តីអភ័យទោស ដល់អង្គព្រះករុណាអាត្មាភាព”

នៅបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា សម្តេចពញ្ញាចក្រី មិនបានបង្គាប់ឲ្យព្រះសង្ឃ ឱនគោរពធ្វើបែបនេះទេ។ សម្តេច បានរៀបកៅអី ប្រគេនព្រះសង្ឃគង់ល្អសមរម្យហើយ។ ព្រះសង្ឃទេ ដែលប្រហែលជារំភើបនឹងទាន ក៏សម្តែងការគោរព ពេលបានអំណោយសប្បុរសពី សម្តេច។ នេះជារឿងអចេតនាទាំងអស់គ្នា ដោយមិនមានបំណង ប្រមាថ ស្ថាប័នសាសនានោះទេ។ ព្រះសង្ឃសម្តែងការគោរព ចំពោះសម្តេច ជាថ្នាក់ដឹកនាំជាតិ ក៏ប្រហែលដោយភ្លេចខ្លួនជាសង្ឃ។ នេះក៏ជាការប្រណិបត្តិដោយអចេតនាដែរ។ អ្នកថត មិនគួរបង្ហោះរូបនេះទេ ទោះដោយក្នុងបំណងណាក្តី។

ហេតុអ្វី​បានជា​អ្នកលេងហ្វេសប៊ុក​និង បណ្តាញសង្គម ព័ត៌មាន​ផ្សេងៗ​ ឆាប់តាំងខ្លួនជាតុលាការកាត់ក្តីម្លេះដោយមិន ពិនិត្យ ពិចារណា គិតថា ការផុស​ផ្សព្វផ្សាយរូបភាពគួរគប្បីដែលឬទេ? ជួន​កាល អំពើចង់ល្បី វៃប្រហារគេតែ អំពើ​អាសាចកម្មត្រូវខ្លួនឯងវិញ ហើយវិនាសអន្តរាយដោយសារអំពើខ្លួនឯង ដូចករណី បងប្រុសដែរថត ព្រះ​សង្សនិមន្តបិណ្ឌបាត្រសម្តេច​ពញ្ញាចក្រី
តាមរូប បិណ្ឌបាត្រនេះ ៖ ទី១- សម្តេចពញ្ញាចក្រី មិនបានបង្គាប់ឲ្យព្រះសង្ឃ ឱនគោរពធ្វើបែបនេះទេ។ សម្តេច បានរៀបកៅអី ប្រគេនព្រះសង្ឃគង់ល្អសមរម្យហើយ។ ព្រះសង្ឃទេ ដែលប្រហែលជារំភើបនឹងទាន ក៏សម្តែងការគោរព ពេលបានអំណោយសប្បុរសពី សម្តេច។ នេះជារឿងអចេតនាទាំងអស់គ្នា ដោយមិនមានបំណង ប្រមាថ ស្ថាប័នសាសនានោះទេ។ ទី២- ព្រះសង្ឃសម្តែងការគោរព ចំពោះសម្តេច ជាថ្នាក់ដឹកនាំជាតិ ក៏ប្រហែលដោយភ្លេចខ្លួនជាសង្ឃ។ នេះក៏ជាការប្រណិបត្តិដោយអចេតនាដែរ។
ទី៣- អ្នកថត មិនគួរបង្ហោះរូបនេះទេ ទោះដោយក្នុងបំណងណាក្តី។ ហើយក៏សូមផ្តាំទៅក្រុមប្រឆាំងផ្កាប់មុខសមរង្សី បើប្រឆាំងរបៀបបំផ្លាញ់ជាតិ​បំផ្លាញសាសនា ខ្លួនឯងច្បាស់ជាព្រះមិនប្រោះ គឺចុះនរគហើយ។

ទោះយ៉ាងណា ក្នុងវីដេអូឃ្លីបនោះ ព្រះអង្គមិនបានបញ្ជាក់ព្រះនាមរបស់ព្រះអង្គ ហើយគង់នៅវត្តណាមួយ នៅក្នុងស្រុក ខេត្តណានោះទេ៕


អត្ថបទដែលជាប់ទាក់ទង