ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់យុវជនខណ្ឌដង្កោទទួល​ បានពានរង្វាន់លេខ១

121

ភ្នំពេញ៖កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ​ការប្រកួតពានរង្វាន់បាល់ទាត់​សាលាខណ្ឌដង្កោ ឆ្នាំ២០១៩។

ចប់ការប្រកួតក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺ ក្រុមបាល់ទាត់យុវជន​ ខណ្ឌដង្កោទទួលបានពានមួយ និងថវិកា៧០០ដុល្លាអាមេរិក ចំណាត់ថ្នាក់លេខ២ គឺក្រុមបាល់ទាត់យុវជនសង្កាត់ព្រៃសទទួល បានថវិកា៤០០ដុល្លាអាមេរិក និងចំណាត់ថ្នាក់លេខ៣ គឺក្រុមបាល់ទាត់យុវជនសង្កាត់ជើងឯក ទទួលបានថវិកា២០០ដុល្លាអាមេរិក។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌដង្កោ បានផ្ដាំផ្ញើរដល់ក្រុមកីឡាករកីឡាការិនីទាំងអស់ ជាពិសេសក្រុមយុវជនថាសាមគ្គី គឺជាកម្លាំងដែលជាកក្តានាំមកជ័យជំនះ និងជោគជ័យគ្រប់កាលះទេសះ ហើយកីឡានាំមកនូវសុខភាពល្អ៕

អត្ថបទដែលជាប់ទាក់ទង