ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបញ្ជារការឯកភាពរដ្ឋបាលខណ្ឌទួលគោកនៅតែបន្តធ្វើសកម្មភាពទប់ស្កាត់រថយន្តធុនធ្ងន់ចេញចូលក្នុងភូមិសាស្រ្តរាជធានី

137

ភ្នំពេញ៖ គណបញ្ជារការឯកភាពរដ្ឋបាលខណ្ឌទួលគោកដែលមានលោកឯក ឃុនដឿនជាប្រធាននៅតែបន្តធ្វើសកម្មភាពទប់ស្កាត់រថយន្តធុនធ្ងន់ចេញ ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយធ្វើការឃាត់ទុករថយន្តធំចំនួន៣គ្រឿង ខណៈដែលរថយន្តទាំងនេះនូវតែ ងងើល ចេញ ចូលរាជធានីភ្នំពេញ មិនខ្វាយខ្វល់និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនោះ

   មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា 

កាលពីល្ងាចថ្ងៃអាទិត្យ១៣កើតខែមាឃឆ្នាំច សំរឹទិ្ធសក្ក័ .ស២៥៦២ត្រូវនឹងថ្ងៃទី១៧ ខែ កុម្ភះ ឆ្នាំ២០១៩

កំលាំងចំរុះគណបញ្ជារការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដោយមានបញ្ជារពីលោកឯក ឃុនដឿនជាអភិបាលខណ្ឌទួលគោនិងលោកវរះសេនីយ៍ទោសុខ  ហេង ជាអធិការនគរបាលខណ្ឌទួលគោកបានដាក់គោលដៅត្រួតពិនិត្យទប់ស្កាត់រថយន្តធុនធ្ងន់ចេញ ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅចំណុច

មុខមហោស្រពចេន ឡាលើផ្លូវលេខ២៤៥កែងផ្លូវលេខ២១៧ស្ថិតក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក។

 

   ប្រតិបត្តិការនេះដឹកនាំដោយលោកវរះសេនីយ៍ទោតីសុវណ្ណារ៉េតអធិការរងនគបាលខណ្ឌទួលគោកបានប្រើប្រាស់កំលាំងសរុបចំនួន១៧នាក់ក្នុងនោះមាន កំលាំងសាលាខណ្ឌចំនួន១០នាក់ កំលាំងនគរបាលខណ្ឌចំនួន៧នាក់។ ជាលទ្ធផលកិច្ចប្រតិបត្តិការនេះកម្លាំងចម្រុះឃាត់រថយន្តបានចំនួន៣គ្រឿង បញ្ជូនមករក្សាទុកនៅក្នុងទីតាំងម៉ុងឌីយ៉ាល់ ដើម្បីផាកពិន័យទៅតាមច្បាប់៕

 

 
អត្ថបទដែលជាប់ទាក់ទង