ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០២នាក់ ចូលគុកព្រៃស

83


ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០២នាក់ ចូលគុកព្រៃស តាមការសម្រេចរបស់ដីការ តុលាការ។

១/ ឈ្មោះ ទេព មេត្តា ហៅប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ
២/ ឈ្មោះ ឡាយ ប៉ក់ ភេទប្រុស ១៩ឆ្នាំ

ពួកគេទាំង ០២នាក់ ខាងលើ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២១:៥០នាទី នៅចំណុច មុខហាងម៉ាស្សា Golden Spa ផ្លូវរដ្ឋសភាថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវ។

តាមស្តាប់ចម្លើយសារភាព ពួកគេទាំង ០២នាក់ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា កន្លងមកពួកគេ ធ្លាប់ធ្វើសកម្មភាពឆក់ទៅលើជនជាតិចិន ០៤លើក រួចមកហើយ ដោយប្រើម៉ូតូ ០១គ្រឿង ម៉ាក ស្មាសវី ពណ៍ខ្មៅ ស្លាកលេខ កំពង់ចាម 1I-7456។ លើកទី១ ក្នុងអំឡុងដើមខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៩យប់ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង មិនចាំម៉ាក នៅចំណុច ម្តុំផ្សារកុងទីន័រ ជិតស្ថានទូតរុស្ស៊ី យកទៅលក់នៅម្តុំផ្សារកណ្តាល បានតម្លៃ ៤០ដុល្លា អាមេរិក ចែកគ្នាស្មើ ,លើកទី២ ក្នុងអំឡុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១០យប់ នៅចំណុចជិតស្ថានទូតរុស្ស៊ី ឆក់បានទូរស័ព្ទដៃ ០១គ្រឿង មិនស្គាល់ម៉ាក យកទៅលក់ឲ្យកម្មករសំណង់ម្នាក់ បានតម្លៃ ៣០ដុល្លា អាមេរិក ចែកគ្នាស្មើ ,លើកទី៣ ក្នុងអំឡុងចុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៩យប់ នៅចំណុចម្តុំក្រោយស្ថានទូតរុស្ស៊ី ឆក់បានទូរស័ព្ទ ០១គ្រឿង មិនចាំម៉ាក យកទៅលក់ឲ្យកម្មករសំណង់ បានតម្លៃ ៤០ដុល្លា អាមេរិក ចែកគ្នាស្មើ ,លើកទី៤ ក្នុងអំឡុងដើមខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៨យប់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនម្នាក់ តែពុំបានសម្រេច ដោយសារជនរងគ្រោះដឹងខ្លួនទាន់។ លុះរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០យប់ បន្ទាប់ពីពួកគេបានចេញពីកន្លែងផឹកស៊ី ជិះម៉ូតូដល់មុខក្លឹបមួយកន្លែងខាងលិចកោះពេជ្រ បានឃើញជនជាតិចិន ០១នាក់ កំពុងឈរចុចទូរស័ព្ទ ឃើញឳកាសល្អ ពួកខ្លួនបានជិះម៉ូតូទៅក្បែរ ហើយធ្វើសកម្មភាពឆក់តែម្តង ពេលនោះស្រាប់តែមានកម្លាំងអាវុធហត្ថដែលល្បាតក្នុងភូមិសាស្រ្តនោះ ឃើញក៏ប្រដេញស្ទាក់ឃាត់ពួកខ្លួនទាំង ០២នាក់ ភ្លាមៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង