កីឡាការិនី ហែមថុន វិទិនីវិលចូលអាងហែលទឹកជាថ្មីឡើងវិញ
ភ្នំពេញ៖គីឡាការិនីហែលទឹកលំដាប់កំពូលរបស់កម្ពុជា គឺកីឡាការិនីហែមថុន វិទិនីដែលបានឃ្លាតពីអាងហែលទឹកមួយរយៈធំ ដោយសារតែជំងឺរលាកច្រមុះនោះពេលនេះ កីឡាការិនីរូបនេះបានវិលទៅកាន់អាជីពចាស់វិញហើយ ។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកគឺលោកហែម គីរីបានប្រាប់ឲ្យដឹងថាវិទិនីវិលមកចូលរួមហ្វឹក
ហាត់ក្នុងក្រុមជម្រើសជាតិវិញហើយ ។ កីឡាការិនីរូបនេះបានប្រកាសពីការព្យាយាមហ្វឹកហាត់ ដើម្បីចូលរួមក្នុងព្រឹត្តិ
ការណ៍និងអន្តរជាតិនានាពិសេសស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩នេះតែម្ដង ។
កីឡាការិនីដែលកើតឆ្នាំ១៩៩៣រូបនេះចាប់ផ្ដើមស្គាល់អាងហែលទឹក តាំងពីវ័យ៥ឆ្នាំមកម្ល៉េះ ។ នាងបានក្លាយជាកីឡាការិនីជម្រើសជាតិ យ៉ាងឆាប់រហ័សដោយសារតែនាង មានឈាមជ័រក្នុងត្រកូលកីឡាហែលទឹកនោះគឺព្រឹទ្ធាចារ្យហែម ថុនតែម្ដង ។
ឆ្នាំនេះវិទិនីមានអាយុ២៦ឆ្នាំហើយតែនៅមិនទាន់មាន នរណាអាចឈរលើឈ្នាន់ចំណាត់ថ្នាក់លេខ១ ដណ្ដើម
មេដាយបានច្រើនជាងនាងឡើយ ។ ជាមួយនឹងការវិលត្រឡប់មកកាន់អាងហែលទឹកវិញនេះ វិទិនីមានជំនឿចិត្តថា
នាងនឹងនៅតែទទួលបានការគាំទ្រ ដូចមុនជាមិនខានឡើយ ។