នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសមុខងារមេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី
រតនគិរី៖ រសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តរតនគិរី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារមេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី។ វត្តមានចូលរួមក្នុងពិធីនេះ មានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ឯកឧត្តម ថន សាវុន អភិបាលនៃគណអភបាលខេត្តរតនគិរី លោកស្នងការ មន្ត្រីរាជការជំវិញខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។