ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ធុន​ធំ​​ទម្ងន់​​ជាង១៥តោន ​ឡើង​ស្ពាន​ព្រះមុនីវង្ស​មិន​រួច ​រអិល​ថយ​ក្រោយ ​បុក​រះ​បង្កាន់​ដៃ​ស្ពាន ​បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​ផ្ងារ​ជើង​

95


(ភ្នំពេញ​)៖​ បុរស​ម្នាក់​បើក​រថយន្ត​ធុន​ធំ​ដឹក​ស្វាយ ​ទម្ងន់​​ជាង១៥តោន ​ឡើង​ស្ពាន​ព្រះមុនីវង្ស ​មិន​រួច​រអិល​ថយ​ក្រោយ ​បុក​រះ​បង្កាន់​ដៃ​ស្ពាន​បណ្ដាល​ឲ្យ​ក្រឡាប់ ​រថយន្ត​ផ្ងារ​ជើង​ម្ខាង ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ តែ​សំណាង​ល្អ​ មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​គ្រោះថ្នាក់​នោះ​ទេ។

ហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ឡើង ​កាល​ពី​វេលាម៉ោង​ជាង​២យប់​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស​ ស្ថិត​ក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ​ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្រី្ត​ម្នាក់​ ដែល​ជា​ម្ចាស់​ស្វាយ​ បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ​រូប​គាត់ ​​នឹង​អ្នក​បើក​បរម្នាក់ ​បាន​ដឹក​ស្វាយ​មួយ​ឡាន​ពេញ​ ដោយ​រថយន្ត​ម៉ាក​ HYUNDAI ពណ៌​ស​ពាក់​ស្លាក​លេខ​តាកែវ​3A-2397 បើក​បរ​​បុរស​ម្នាក់ ​​ដោយ​ផ្ទុក​ទម្ងន់​ជាង​១៥តោន ​ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ​ស្រាប់​តែ​រថយន្ត​ខាង​លើ​បាន​បើក​ឡើង​ស្ពាន​ព្រះមុនីវង្ស ​ក្នុង​ល្បឿន​លឿន ​លុះ​ជិត​ដល់​ពាក់​កណ្ដាល​ស្ពាន​ ស្រាប់​តែ​រថយន្ត​ទៅ​មុខ​លែង​រួច​ ហើយ​ភ្លាមៗ​នោះ ​គាត់​​បាន​រត់​ចុះ​យក​ឈើ​ទៅ​ដាក់​កង់​រថយន្ត​​ ដើម្បី​កុំឲ្យ​រអិល​ថយក្រោយ​ តែ​ដោយសារ​រថយន្ត​ដឹក​ធ្ងន់​ពេក ​ក៏​រអិល​ថយក្រោយ​ជ្រុល​បុក​រះ​បង្កាន់​ដៃ​ស្ពាន​ព្រះមុនីវង្ស ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​អស់​ចំនួន​៤ផ្ទាំង​ ចំណែក​ឯ​រថយន្ត​វិញ ​បាន​ក្រឡាប់​ផ្ងារ​ជើង​ម្ខាង ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ តែ​សំណាង​ល្អ​ មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ​។

ក្រោយ​កើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ដើម្បី​​រងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង