ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំលាំងផ្នែកសណ្ដាប់ធ្នាប់និងផ្នែកអន្តរាគមន៍រួមទាំងប៉ុស្តិ៍ទាំង១០ របស់ខណ្ឌទួលគោកចុះអនុវត្តន៍ច្បាប់ចរាចរណ៍ ឃាត់ម៉ូតូល្មើសច្បាប់បានចំនួន៨១គ្រឿង

123

ភ្នំពេញ៖ កំលាំងផ្នែកសណ្ដាប់ធ្នាប់និងផ្នែកអន្តរាគមន៍រួមទាំងប៉ុស្តិ៍ទាំង១០ របស់ខណ្ឌទួលគោកកាលពីថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៩នេះ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ ជាច្រើនគោលដៅ ដោយបានធ្វើការឃាត់ម៉ូតូល្មើសច្បាប់បានចំនួន៨១គ្រឿងដើម្បីធ្វើការផាកពិន័យទៅតាមច្បាប់ចរាចរណ៍។

    មន្ត្រីប៉ូលីសនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានអោយដឹងថា នៅថ្ងៃច័ន្ទ១៤កើតខែមាឃឆ្នាំចសំរិទ្ធស២៥៦២ត្រូវថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៩ដោយមានបញ្ជាពីលោក វរៈសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក កំលាំងផ្នែកសណ្ដាប់ធ្នាប់ ផ្នែកអន្តរាគមន៍ និង ប៉ុស្តទាំង១០ដឹកនាំដោយលោកវរៈសេនីយ៍ទោតី សុវណ្ណារ៉េតអធិការរងនគរបាលខណ្ឌទួលគោកបានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ដោយប្រើប្រាស់កំលាំងខណ្ឌចំនួន១៥នាក់ ដាក់គោលដៅត្រង់ចំនុចផ្លូវ ២១៧កែង២៤៧ក្នុងសង្កាត់បឹងសាឡាងនិងផ្លូវលេខ២១៧កែងផ្លូវលេខ២២៣ស្ថិតក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក ។ ក្នុងប្រតិបត្តិការនោះបាន កម្លាំងឃាត់ម៉ូតូល្មើសច្បាប់ចរាចរណ៍បានចំនួន៨១គ្រឿងក្នុងនោះ ម៉ូតូគ្មានពាក់មួកចំនួន៥៥
គ្រឿង គ្មានកញ្ចក់ចំនួន២គ្រឿង គ្មានផ្លាកលេខចំនួន១គ្រឿង ម៉ូតូខុសទិសចរាចចរណ៍ចំនួន២៣គ្រឿង។
    មន្ត្រីប៉ូលីសដដែលបានបញ្ជាក់ថា ម៉ូតូល្មើសច្បាប់ចរាចរណ៍ដែលឃាត់បានទាំង៨១គ្រឿងនេះ អធិការដ្ឋាននគរបាលខណ្ឌឃាត់បានចំនួន២៧គ្រឿង ក្នុងនោះម៉ូតូគ្មានមួកចំនួន២២គ្រឿងម៉ូតូគ្មានកញ្ចក់ចំនួន១គ្រឿងម៉ូតូបើកបរខុសទិសចរាចរណ៍ចំនួន៤គ្រឿង។ចំណែកប៉ុស្ថិទាំង១០ឃាត់បានចំនួន៥៤គ្រឿង រួមមាន ម៉ូតូគ្មានមួកចំនួន៣៣គ្រឿង ម៉ូតូគ្មានមួកនិងកញ្ចក់ចំនួន១គ្រឿង
ម៉ូតូគ្មានកញ្ចក់ចំនួន១គ្រឿង ម៉ូតូខុសទិសចរាចរណ៍ចំនួន១៩គ្រឿង ម៉ូតូគ្មានផ្លាកលេខ ចំនួន១គ្រឿង។
    បច្ចុប្បន្ន ម៉ូតូល្មើសច្បាប់ចរាចរណ៍ខាងលើរក្សាទុកនៅអធិការនគរបាលខណ្ឌទួលគោកដើម្បីធ្វើការផាកពិន័យទៅតាមច្បាប់ចរាចរណ៍៕
អត្ថបទដែលជាប់ទាក់ទង