ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ប្រាប់មន្រ្តីយក​ចំណេះដឹងទៅ​ អនុវត្ត​ជាក់ស្តែង​នៅ​មូលដ្ឋាន​ ក្នុង​កិច្ច​ការពារ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​រាល់​បទល្មើល

116


​សៀមរាប​៖លោក​ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ បានណែនាំមន្រ្តីនគរបាល ក្រោយបញ្ចប់វគ្គ​បំប៉ន​ជំនាញ​ និង​ផ្តល់​បទ​ ពិសោធន៍​ ការងារ​សន្តិសុខ​ ត្រូវ
យកចំណេះ​ដឹង​ក្នុង​វគ្គ​សិក្សា​ យក​ទៅ​អនុវត្ត​ជាក់ស្តែង​នៅ​មូលដ្ឋាន​ ក្នុង​កិច្ច​ការពារ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​សំដៅ​រក្សា​បាន​នូវ​ស្ថេិរ​ភាព​ សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សង្គម​ ជូន​ប្រជាពលរដ្ឋ​។

មន្ត្រី​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាបរៀនវគ្គ​បំប៉ន​ជំនាញ​ និង​ផ្តល់​បទ​ពិសោធន៍​ ការងារ​សន្តិសុខ​ រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៨-១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ត្រូវ​បាន​ប្រារព្ធ​បិទ​ នា​រសៀល​ ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។

លោក ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​បាន​ថ្លែងថា ដើម្បី​តម្រង់​ទិស​ក្នុង​ការ​អនុវត្ត​ការងារ​ជំនាញ​សន្តិសុខ​ដល់​មន្ត្រី​នគរបាល​យើង​ឲ្យ​កាន់តែ​យល់​ច្បាស់​ អំពី​តួនាទី​និង​ភារកិច្ច​ជំនាញ​យើង​បាន​បើក​វគ្គ​បំប៉ន​នេះ​ ក្នុង​គោលបំណង​សំខាន់​គឺ​ឲ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នគរបាល​យើង​ទាំង​ថ្នាក់​ខេត្ត​ថ្នាក់​ ក្រុង​ ស្រុក​ ដែល​ទទួល​ការងារ​សន្តិសុខ​ទាំងអស់​ បាន​ស្វែង​យល់​និង​ត្រួតពិនិត្យ​វាយតម្លៃ​ការ​អនុវត្ត​ការងារ​ជំនាញ​របស់​ខ្លួន​ កន្លង​មក​និង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មីៗ​ល្អៗ​ លើ​ការងារ​ជំនាញ​សន្តិសុខ​ដើម្បី​បំពេញបន្ថែម​នៅ​កង្វះខាត​ ក្នុង​ការ​អនុវត្ត​ជំនាញ​ក្នុង​ការងារ​គ្រប់​គ្រង់​និង​ក្តាប់​សភាពការណ៍​ បម្រើការងារ​ជំនាញ​សន្តិសុខ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ និង​តម្លាភាព​ដូចនេះ​ ក្រោយ​ពី​ការ​បញ្ចប់​វគ្គ​សិក្សា​ និង​វិល​ត្រឡប់​ទៅ​អគ្គភាព​វិញ​ សូម​ឲ្យ​កម្លាំង​ទាំងអស់​ត្រូវ​យកចំណេះ​ដឹង​ក្នុង​វគ្គ​សិក្សា​ យក​ទៅ​អនុវត្ត​ជាក់ស្តែង​នៅ​មូលដ្ឋាន​ ក្នុង​កិច្ច​ការពារ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​សំដៅ​រក្សា​បាន​នូវ​ស្ថេិរ​ភាព​ សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សង្គម​ ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ទ្វេរ​ឡើង​ថែម​ទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង