ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងឪក្មេក ឃាត់មិនឲ្យវាយចៅ ក៏យកកាំបិតកាប់ទៅលើឪពុកក្មេងឲ្យរងរបួសធ្ងន់ , កូនប្រសាតិរច្ឆានត្រូវនគរបាលវាយខ្នោះ

116


កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីវេលាម៉ោង ២០:០០នាទីយប់ នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីហឹង្សាកាប់បង្ករបួសស្នាម ដោយកូនតិរច្ឆានខឹងនឹងឪពុកក្មេករបស់ខ្លួន ឃាត់មិនឲ្យវាយចៅ ក៏យកកាំបិតកាប់ ទៅលើឪពុកក្មេង ឲ្យរងរបួសធ្ងន់ កើតឡើងចំនួន ១ លើក នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។
ករណីបង្កឡើង​ដោយ ឈ្មោះ រី លីម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបនេសាទ មានទីលំភូមិ៤ សង្កាត់ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បានយក​កាំបិត​ខ្វែវ កាប់​ទៅលើឈ្មោះ ឆៃ សាវ៉ាត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបនេសាទ មានទីលំនៅដូចខាងលើ ជាជនរងគ្រោះ ត្រូវជាឳពុកក្មេក ចំពីលើក្បាល​ខាង​ក្រោយ​ផ្នែក​ខាង​ស្តាំ​ បណ្ដាលឲ្យរបួសធ្ងន់ ​ដេរអស់ចំនួន ១៨ ថ្នេរ។

តាមការបញ្ជាក់ពីភរិយា និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារជនដៃដល់ ខឹងនឹងកូនរបស់ខ្លួន មិននៅដេកជាមួយ ហើយក៏បានវាយកូន ពេលនោះឈ្មោះ ឆៃ សាវ៉ាត (ឪពុកក្មេក) បានស្តីបន្ទោស និងបានឃាត់មិនឲ្យវាយចៅ ព្រមទាំងច្រានជនដៃដល់ចេញ ក្រោយ​មក​​ជនដៃដល់ក៏ដើរទៅផ្ទះវិញ។ បានមួយសន្ទុះជនរងគ្រោះ ជាឳពុក្មេក បានដើរទៅតាម​ក្រោយ ព្រោះខ្លាច​ជន​ដៃដល់​​ទៅ​រករឿង​ប្រពន្ធ នៅពេលដើរទៅដល់ស្រាប់តែជននោះ បានទាញកាំបិតខ្វែវកាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ កំពុងសាកសួរ និងបំពេញសំណុំរឿង ចាត់​ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង