ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសស្រវឹងខួបម្នាក់ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ចាប់ប្រពន្ធបង្ខាំងចាក់សោទុកក្នុងផ្ទះ

112


ខេត្ដកំពង់ស្ពឺ​ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ PL បានឲ្យដឹងថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​ មិនមែន​ជារឿងបុគ្គល ​តែ​ពីនាក់នោះទេ​ គឺជាបញ្ហារួមនៅក្នុងសង្គមដែ​ល​ត្រូវធ្វើការអប់រំ​ និងផ្ដន្ទាទោស​ ចាំបាច់បំផុត គឺត្រូវតែ​រួមគ្នាជួយអន្ដរាគមន៍ដោះ​ ស្រាយ​ឲ្យទាន់ពេ​ល​វេលា។

កាលពីវេលាម៉ោង​ ២១និង២០​នាទី​ថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ មានករណីហឹង្សាក្នុងគ្រួសារ ដែលបង្កឡើងដោយបុរសម្នាក់ជាប្ដីហេងស៊យ​ ដែលគេស្គាល់ឈ្មោះប៊ុន​ ចាន់​ អាយុ​ ៥១​ឆ្នាំ​ រស់នៅក្នុងភូមិគោគវាយ​ ឃុំក្រាំងចេក​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ មុខរបរ​ ធ្វើស្រែ។ មូលហេតុ​ដែលបង្កឡើងឲ្យអំពើហិង្សានេះគឺផឹកសុរ៉ាស្រវឹង រួចមករករឿងបង្កជ​ម្លោះជាមួយប្រពន្ធ​ និងបានធ្វើសកម្មភាព ដេញវាយប្រពន្ធនៅក្នុងផ្ទះ រួចចាក់សោ​ទ្វាបង្ខាំងទុក ជនរងគ្រោះ​ជាប្រពន្ធ ​មានឈ្មោះ​ ណន លៀប​ អាយុ​ ៣៩ឆ្នាំ​ មុខរបរ​ លក់ដូ។

តាមការរៀបរាប់ឲ្យដឹងពីសំណាក់ប្រពន្ធថា​ ប្ដី​គាត់ ​គឺ​ជាមនុស្ស​ហូបស្រាជាប្រចាំ​ ស្រវឹងមិនដែ​លលោះថៃ្ងណានោះទេ​ បន្ទាប់​មកគឺរករឿងប្រពន្ធទាលុយ​ បើមិនឲ្យគឺរករឿងវៃតប់គំរាមសម្លាប់ និងចាក់សាំងដុតសម្លៀកបំពាក់ជាដើម​។
ក្នុង​ហេតុការណ៍​ខាងលើ​ ប្ដី​គឺបានចាក់សោពីខា​ងក្នុង និងបានប្រមូលយកសម្លៀកបំពាក់ ប្រុងដុតចោល​ រួមជាមួយ​ម៉ូតូ​ និង​របស់ផ្សេងៗទៀត។

​សមត្ថកិច្ចបានចុះសហការ ជាមួយក្រុមប្រឹក្សាឃុំ​ មេឃុំ​ មេភូមិ​ កម្លាំងប្រជាការពារ និងបង​ប្អូនសា​ច់​ញាតិ​គ្រួសារជន​បង្ក​ ជួយអន្ដរាគ​មន៍​គាស់ទ្វា​រំ​ដោះយកជនរងគ្រោះ​ ចំណែក​ជន​បង្ក នៅក្នុងដៃ​មានកាន់កាំបិតខ្វែវ ​ហើយគំរាមរកកាប់មកលើ​សមត្ថកិច្ចទៀតផង​ ជាលទ្ធផលសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមក​កាន់អធិការដ្ឋាន​នគរបា​ល​ស្រុក​ កសាងសំណុំរឿង​ ចាត់​កា​រ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង