ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ា ម៉ុង ឫទ្ធី អំពាវនាវដល់អ្នកចិញ្ចឹម​ជ្រូក​ ​សូម​ចូលរួម​បង្ការ​ហានិភ័យជំងឺជ្រូក ខណៈផ្ទុះជំងឺនៅវៀតណាម​

546

ភ្នំពេញ៖ នាយកដ្ឋានសុខភាពសត្វរបស់វៀតណាម បានឃើញថាមានតំបន់ ASF ចំនួន 8 ក្នុងខេត្ត Hung Yen និងខេត្ត Thai Binh បានបណ្តាលឲ្យជ្រូកងាប់ ហើយម្ចាស់កសិដ្ឋានបានយកជ្រូកទាំងនោះ ទៅកប់ចោល។

បើតាមផេកហ្វេសប៊ុក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy នៅថ្ងៃទី២០ខែកុម្ភៈ ថា នារសៀលថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០១៩ នាយកដ្ឋានសុខភាពសត្វ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម​) បានប្រារព្ធធ្វើសន្និសីទសារព័ត៌មាន ជាផ្លូវការ នៅវៀតណាម និងបានរកឃើញថា មានតំបន់ ASF ចំនួន 8 ក្នុងខេត្ត Hung Yen និងខេត្ត Thai Binh ។

លោកឧកញ៉ា បានថ្លែងថា ដើម្បី​ឆ្លើយតប ​និង​បង្ការ​ទប់ស្កាត់​ករណី​នេះ ​ខ្ញុំ​បាន​អំពាវ​នាវ​ដល់​ តាម​បណ្ដា​កសិដ្ឋាន​ក្រោម ឱវាទ​ទាំងខ្នាតតូច​ មធ្យម​ និង​ខ្នាត​ធំ​ឲ្យកោះ​ប្រជុំ​ជាបន្ទាន់ ​ដើម្បី​ដាក់​បទបញ្ជា​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ លើជីវសុវត្ថិភាព​ឲ្យបានខ្ពស់បំផុត​ ។
​ទន្ទឹម​គ្នា​នេះ​ផងដែរ ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​ ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក​ ទាំង​អស់​គ្នា ​សូម​ចូលរួម​បង្ការ​ហានិភ័យ​នេះ​ ដោយ​បង្កើន​ ការ​ប្រុងប្រយ័ត្ន​លើជីវសុវត្ថិភាព​ឲ្យបានខ្ពស់បំផុត​ បើមាន​ករណី​នេះ​កើត​ឡើង​នៅតំបន់​ណា​ សូម​កុំលាក់​ព័ត៌មាន ​និង​ត្រូវ​តែយក​សត្វ​នោះ ​ទៅកប់ចោល​ និង​កុំយកទៅ​លក់នៅលើទីផ្សារ ​ឲ្យសោះ​នាំឲ្យ​មាន​បញ្ហ​ដល់​សុខភាព​មនុស្ស​៕

អត្ថបទដែលជាប់ទាក់ទង