ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហាន​ថៃ​ចាប់ពលរដ្ឋ​ខ្មែរ​​ឆ្លង​ដែន ​ចូល​កាប់​ឈើ​គ្រញូង​ ក្នុង​ឧទ្យាន​ជាតិ​ ​ថាប់​ឡាន​ទី​

103


​ប្រទេស​ថៃ​ ៖​កាសែត​ថៃ បានផ្សាយថា ​មាន​ពលរដ្ឋ​ខ្មែរ​ ១៨​ នាក់​មក​ពី​បណ្តា​ខេត្ត​ចំនួន​៦​ ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​កម្លាំង​ទាហាន​ថៃ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រក្សា​ព្រៃឈើ​ថៃ ​បាន​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ​និង​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ ។ កាសែតថៃ បានបញ្ជាក់ថា ​​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​១៨​នាក់​ បានឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រញូង ​ក្នុង​ទឹក​ថៃ នៅក្នុង​ឧទ្យាន​ជាតិ​ ​ថាប់​ឡាន​ទី​៣​និង​ទី​៤ ​ចំណុច​ខ្ល​ង​ណាំ​ម៉ា​ន់ ​ស្ថិត​នៅ​ស្រុក​ខន​បុរី​ ខេត្ត​នគររាជ​សី​ម៉ា​ ប្រ​ទស​ថៃ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប ​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ បាន​កំពុង​ធ្វើ​ដំណើរ​មាន​សម្ភារៈ​ជា​មធ្យោបាយ​ដូច​ជា ​រណារ​យន្ត​ ស្បៀងអាហារ​ និង​មាន​កាំភ្លើង​បាញ់​ខ្យល់​ហ្គា​ស​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ ​ឡោម​ព័ទ្ធ​ចាប់​បានជា​បន្តបន្ទាប់ ​និង​មាន​មួយ​ចំនួន​ទៀត ​រត់គេច​ខ្លួន​បាន​ដោយ​សុវត្ថិភាព ។ ​ពលរដ្ឋខ្មែរទាំងនោះ ​ដើរ​សំដៅ​កាត់​ព្រៃ ​និង​ភ្នំ​ឆ្ពោះ​លបចូល​ទៅ​កាប់​ឈើ​គ្រញូង ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ថាប់​ឡាន​។ ពលរដ្ឋ​ខ្មែរ​ទាំង​១៨​នាក់​មក​ពី​ខេត្តបាត់ដំបង​ បន្ទាយ​មាន​ជ័យ​ ឧ​ត្តរ​មាន​ជ័យ​ សៀមរាប​ កំពង់ចាម​ និង​ខេត្តតាកែវ​៕

អត្ថបទដែលជាប់ទាក់ទង