ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោមក្រើនរំលឹកមន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ រួមសាមគ្គីគ្នា ខិតខំថែរក្សាសន្តិភាព

83


ស្ទឹងត្រែង៖ សម្តេចក្រឡាហោម បានធ្វើការក្រើនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នា ក្នុងការខិតខំថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ។

អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានដំណើរការអស់រយៈពេល ១ថ្ងៃកន្លះមក ត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាល ប្រជុំសាលាខេត្តសាលាខេត្តស្ទឹងត្រែង ។

ក្នុងកិច្ចស្វាគមន៍ និង បូកសរុបលទ្ធផលនៃអង្គសន្និបាតនោះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបា​ន​​ឲ្យ​ដឹ​ង​ថា​ អង្គសន្និ​​បា​ត​រ​យះ​ពេ​ល​១​ថ្ងៃ​កន្លះនេះ​ ​ដើមី្បឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែមានរចនាសម្ព័ន្ធ នីតិវិធីប្រតិបត្តិការច្បាស់លាស់ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និង សំដៅជម្រុញ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈការ និង សហវិមជ្ឈការ ។ ​

សម្តេចក្រឡាហោម ​ស​​​ ​​​ខេ​​​ង​​ ក៏បានសម្តែងនូវការកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តស្ទឹងត្រែង ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារប្រចាំឆ្នាំ២០១៨ ស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និង ការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្ត របស់ខ្លួន ។
ក្នុងនោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការគូសបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៥ហើយ នៃ ការអភិវឌ្ឍន៍កម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋា ភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា។ ដោយឡែកសម្រាប់ឆ្នាំ២០១៩នេះ ក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ កន្លងមករាជរដ្ឋភិបាលថ្មីត្រូវបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលថ្មីបានសម្រេច ដាក់ចេញទឹសដៅយុទ្ធសាស្ត្របន្តតំណាក់កាលទី៤ ជារបៀបវីរៈសំខាន់សម្រាប់ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិរយៈពេល៥ឆ្នាំបន្តទៀត។
សម្តេច ស ខេង បន្តថា សម្រាប់ឆ្នាំ២០១៩ ជាឆ្នាំដំបូងនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមនិងនេះសភាពការទូទៅនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ជាពេលណាៗទាំងអស់ សម្រាប់ការអភិវឌ្ឍន៍។
ដោយផ្អែកលើមូលដ្ឋានលទ្ធផល ដែលរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តស្ទឹងត្រែង សម្រេចបានក្នុងឆ្នាំ២០១៨កន្លងមក ហើយក្នុងឆ្នាំ២០១៩នេះ យើងក៏ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅ ជាយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្តទៀត ។
សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការផ្តាំផ្ញើដល់អង្គសន្និ បាតទាំងមូល ត្រូវយកចិត្តទុកដាក់លើកកម្ពស់ លើកការងារសន្តិសុខសុវត្តិភាព សណ្តប់ធ្នាប់់ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសច ចូលមកទស្សនាកម្សាន្ត និង បង្កើនការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និង ការទប់ស្កាត់ និង បង្ក្រាបឲ្យបានទាន់ពេលវេលា នូវបទល្មើសនានា សំខាន់បញ្ហាចរាចរគ្រឿងញៀន បង្កើនការផ្សព្វ ផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ និង ចោរឆក់ ព្រមទាំងខិតខំបន្តដោះស្រាយជម្លោះវិវាទដីធ្លីកសិកម្ម ដែលនៅសេសសល់ឆ្នាំចាស់ ឲ្យមានតម្លាភាព គណនេយ្យភាព និង ត្រូវបញ្ជៀសឲ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព ព្រមទាំងត្រូវយកនូវលទ្ធផល ដែលទទួលបានពីអង្គសន្និបាត ដើមី្បជាយន្តការដ៏សំខាន់ ក្នុងការយកទៅអនុវត្តនៅតាមមន្ទីរ ស្ថាប័ន អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ឲ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង