ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿង​ជំពាក់លុយ​៧០០០​រៀល ​ឈានដល់អំពើ​ហឹ​ង្សា​ទំនាស់​ពាក្យ​សម្ដី ​កាប់​ស្លាប់​ម្នាក់​ របួស​ម្នាក់ ​, ជនដៃដល់រត់បាត់​

131


​ ខេត្តពោធិ៍សាត់​៖​ បុរសម្នាក់ បាន​ប្រើប្រាស​កាំបិត​កា​កុក ​​កាប់​លើ​គូរ​ទំនាស បុរស​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ​​ក្រោយ​ក្រុម​គ្រួសារ​ព្យាយាម​បញ្ជូន​ទៅ​សង្គ្រោះ​រហូត​ដល់​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ ​ករណី​ហឹ​ង្សា​កើតឡើងដោយ​ចេតនា​​ នៅ​ពេលដែលប្រពន្ធជនរងគ្រោះនិងប្រពន្ធជនដៃដល់ មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​រឿង​ជំពាក់​លុយ​ ៧០០០​រៀល ហើយភាគីខាងប្តីៗ ចូលមកឈ្លោះដែរ ក៏កើតជាអំពើកាប់គ្នាតែម្តង​។​

ឃាតកម្ម​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ខាងលើ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៧​ យប់​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ក្នុង​ព្រៃរនាម​ដាច់​ស្រយាល​មាត់បឹង​ទន្លេសាប​ ត្រង់​ចំណុច​លាប​ភេ​ ស្ថិត​ក្នុងភូមិ​កំពង់​ឡរ​ ឃុំ​កំពង់​ពោធិ៍​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​(​ស្លាប់​)​ឈ្មោះ​ ម៉ក់​ ឡុ​ញ​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ បច្ចុប្បន្ន​ ស្នាក់​នៅ​ចំណុច​កើតហេតុ​ មានមុខរបរ​នេសាទ​ត្រី​​ មាន​ទីលំនៅ​ភូមិ​កំពង់​ឡរ​ ឃុំ​កំពង់​ពោធិ៍​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ រង​របួស​លើ​ផ្ទៃមុខ​ផ្នែក​ខាងឆ្វេង​ ហើយ​បាន ​​ស្លាប់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​នេះ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ជិន​ ជឿន​ ភេទ​ប្រុស​ អាយុ​ ៤១​ឆ្នាំ បច្ចុប្បន្ន​ ស្នាក់​នៅ​ចំណុច​កើតហេតុ​ ជាអ្នក​នេសាទ​ត្រី​​ មាន​ទីលំនៅ​ភូមិ​.​ឃុំ​ជាមួយ​គ្នា​ បាន​របួស​ដៃ​ ១​កាំបិត​ និង​ជើង​ ១​កាំបិត​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​។​ ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​ស្លាប់​)​នេះ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ ជុំ​ សុខុម​ ភេទ​ប្រុស​ អាយុ​ ៥៥​ឆ្នាំ​ បច្ចុប្បន្ន​ ស្នាក់​នៅ​ចំណុច​កើតហេតុ​ ជាអ្នក​នេសាទ​ត្រី​​ជាមួយ​គ្នា​ មាន​ទីលំនៅ​ភូមិ​ចំការលើ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ បាន​ប្រើប្រាស​កាំបិត​កា​កុក​ ជា​អាវុធ​កាប់​លើ​គូរ​ទំនាស​​ស្លាប់​​ និង​រង​របួស​ ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន​បាត់​​។​

នគរបាលមូលដ្ឋាន បាន​បន្ត​ទៀត​ថា​ អំពើហឹ​ង្សា​ដោយ​ចេតនា​ខាងលើ​ ផ្ដើម​ចេញពី​ទំនាស់​ពាក្យ​សម្ដី​គ្នា​រវាង​ប្រពន្ធ​និង​ប្រពន្ធ​ ដោយ​ប្រពន្ធ​ជន​រង​គ្រោះ ​​ស្លាប់​ ​ជំពាក់​លុយ​ប្រពន្ធ​ជនសង្ស័យ​ដៃដល់​ចំនួន​ ៧០០០​រៀល​ បង្ក​ឲ្យ​កើត​មាន​ទំនាស​ឡើង​បែកផ្សែង ​រហូត​ផ្ទុះ​ហឹ​ង្សា​បែប​នេះ​ ហើយ​ភ្លាមៗ​នោះ ​ភាគីខាង​ជន​រង​គ្រោះ​រវល់​ពេក​ ពុំ​បាន​ផ្ដល់​ព័ត៌មាន​ឬ​រាយការណ៍​មក​សមត្ត​កិច្ច​មូលដ្ឋាន​នោះ​ទេ​ លុះ​ជន​រង​របួស​ស្លាប់​បញ្ជូន​ត្រឡប់​មក​ពី​រាជធានី​ភ្នំពេញ ​ទើប​មក​ដាក់​ពាក្យបណ្ដឹង​ ធ្វើ​ឲ្យ​ជន​បង្ក​មាន​ឱកាស​រត់​គេ​បាត់​បែប​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង