ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធប៊ីយ៉ា និង ស្នូឃ័រប្រកាសសុពលភាព សមាជិកប្រតិបត្តិ

164

​ភ្នំពេញ:បន្ទាប់ពីការធ្វើមហាសន្និបាតត្រៀម កាលពីថ្ងៃទី១៨មិថុនាមកនោះ នៅថ្ងៃទី២៩មិថុនាសហព័ន្ធប៊ីយ៉ាស្នូឃ័រកម្ពុជា បានប្រកាសសុពលភាព សមាជិកប្រតិបត្តិរបស់ខ្លួនទាំង១៣រូប ។

​លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមជាសាក្សីក្នុងពិធីនេះ ។ ជាមួយគ្នានេះក៏មានវត្តមានអ្នកស្រីស្រួង សុភាវីដែលជាកីឡាការិនីប៊ីយ៉ា និង ស្នូឃ័រកម្ពុជា ដែលកំពុងរស់នៅជាមួយប្ដីឯប្រទេសកូរេដែរ ។

​សូមបញ្ជាក់ថា កីឡាការិនីរូបនេះ ជាអ្នកលេងប៊ីយ៉ាស្នូឃ័រកម្រិតពិភពលោក ក្នុងការប្រកួត៣២លើទាំងកម្រិតទ្វីប កម្រិតពិភពលោក និង ជើងឯកនានា អ្នកស្រីដណ្ដើមបានមេដាយមាស ចំនួន១២គ្រឿងក្រៅពីនោះដណ្ដើមបានមេដាយប្រាក់ និង សំរិទ្ធជាច្រើនគ្រឿងទៀត ។

​សមាជិកគណៈកម្មាធិការប្រតិបត្តិ ចំនួន១៣រូបដែលក្នុងនោះ លោកជុំ កុសល ជាប្រធានសហព័ន្ធលោកដួង លាង និងលោកឧកញ៉ាសៅ វល័ក្ខណ៍ជាអនុប្រធានលោកម៉ារ៉ា សុជាតិ ដែលគេស្គាល់ជាទូទៅថា ជាអតីតអ្នកចម្រៀងមូន ម៉ារ៉ានោះ ជាអគ្គលេខាធិការលោកសុខ ទីជាអគ្គហិរញ្ញិក លោកយឺន ពន្លកជាអគ្គលេខាធិការរង។ សមាជិកប្រតិបត្តិដទៃទៀតនោះមានលោកលោកភិន ឈុនទៀង ឆាយ បញ្ញា នួន រតនៈ ជា វ៉ាន់សាន្ដ អ្នកស្រីស្រួង ភាវី លោកសែម សុវ័ន និងលោកភួង សំអុន ។

​ស្នូឃ័យមិនទាន់ជាប្រភេទកីឡាអូឡាំពិក នៅឡើយទេ តែជាប្រភេទកីឡាដ៏មានប្រជាប្រិយ ដែលគេចូលចិត្តលេងចូលចិត្តទស្សនា មិនតែប៉ុណ្ណោះប្រភេទកីឡានេះ ក៏ធ្លាប់មានដាក់បញ្ចូល ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយជាចក្ខុវិស័យនៅឆ្នាំ២០២៣ កម្ពុជានឹងបញ្ចូលប្រភេទកីឡានេះ ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម ។

លោកវ៉ាត់ ចំរើន បានបញ្ជាក់ថាជាអគ្គលេខាធិការ ត្រូវមានតួនាទី៤ជាសំខាន់ គឺរៀងរាល់ថ្ងៃគឺធ្វើការងាររដ្ឋបាលកីឡា ទាំងក្នុងតាំងក្រៅប្រទេស ជាប្រចាំជាពិសេស គឺទំនាក់ទំនងជាមួយសហព័ន្ធអន្តរជាតិជាប្រចាំ ។ការដឹកនាំអភិវឌ្ឍន៍ជំនាញ ដែលក្នុងនោះមានទាំង សមត្ថភាពអត្តពលិក មន្ត្រីបច្ចេកទេស ។ការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួត និងការស្វែងរកការគាំទ្រ ពីផ្នែកឯកជន ។ឯកឧត្តមបន្តថា សហព័ន្ធដើរ ឬមិនដើរគឺអាស្រ័យលើ អគ្គលេខាធិការ។

​លោកជុំ កុសលក៏បានអះអាងថា លោកនឹងរៀបចំការប្រកួតជើងឯក ថ្នាក់ជាតិ និងបណ្ដាពានរង្វាន់នានាឲ្យបានច្រើន ព្រឹត្តិការណ៍ដើម្បីអភិវឌ្ឍន៍ប្រភេទកីឡានេះ ។

​ជាមួយនឹងការប្រកាសសុពលភាពនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានប្រគល់លិខិតសរសើរដល់អ្នកស្រីស្រួង សុភាវី ។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ក៏បានឧបត្ថម្ភជាបឋមដល់សហព័ន្ធនេះចំនួន១០.០០០ដុល្លារ ។

+ទិដ្ឋភាពប្រកាសសុពលភាព

+សមាជិប្រតិបត្តិ

+ប្រគល់លិខិតសរសើរដល់អ្នកស្រីស្រួង សុភាវី ៕

អត្ថបទដែលជាប់ទាក់ទង