ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ០៣ នាក់ ធ្វើសកម្មភាពធាក់ផ្តួលយកម៉ូតូ ពីយុវតីម្នាក់ មិនបានសម្រេច ប៉ុន្តែត្រូវជាប់ពន្ធនាគារ បានសម្រេច

98

ខេត្តត្បូងឃ្មុំ ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា នៅថ្ងៃទី ២០ កុម្ភៈ ២០១៩ វេលាម៉ោងប្រហែល ១១ យប់ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាន់មូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូមិនបានសម្រេច) ចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិស្អំ ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

កាលពីថ្ងៃទី ១៩ កុម្ភៈ ២០១៩ វេលាម៉ោង ២២ ឈ្មោះ បែង សុត ភេទស្រី អាយុ ២៤ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកបរម៉ូតូម៉ាក Honda Dream ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT.9921 ឌុបម្តាយរបស់ខ្លួនត្រលប់ពីមើលល្ខោនបាសាក់នៅវត្តស្រែតានង ឃុំចាន់មូល ។ លុះធ្វើដំណើរមកដល់ចំណុចផ្លូវលំស្ថិតក្នុងភូមិស្អំ ឃុំចាន់មូល បានឃើញជនសង្ស័យមានគ្នា ០៣ នាក់ ប្រើប្រាស់មធ្យោបាយដោយម៉ូតូ ដេញតាមពីក្រោយហើយវ៉ាមកទន្ទឹមធាក់ផ្តួលម៉ូតូ ប៉ុន្តែមិនដួលឡើយ ។ ហើយពួកវាបានប្រតាយប្រតប់ជាមួយអ្នកជិះខាងក្រោយ (ម្តាយ) ហើយវ៉ាស្ទាក់មុខដើម្បីវាយយកម៉ូតូនោះ ។ ដោយឃើញមានភ្លើងម៉ូតូជាច្រើនពីក្រោយជនរងគ្រោះបកម៉ូតូត្រលប់ក្រោយទាំងស្រែកឆោឡោឲ្យគេឯងជួយ និងចូលជាមួយក្រុមម៉ូតូអ្នកមកតាមក្រោយនោះគេចខ្លួនដោយសុវត្ថិភាព ។

ក្រោយកើតហេតុភ្លាមៗជនរងគ្រោះបានទំនាក់ទំនងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលចាន់មូល ដើម្បីឲ្យធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យទាំង ០៣ នាក់ ដោយបញ្ជាក់ថាខ្លួនបានចាំមធ្យោបាយម៉ូតូរបស់ពួកវាជិះនោះម៉ាក Honda Dream ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1J.3778 និងចាំមុខពួកវាទាំង ០៣ នាក់ទៀត ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាន់មូល ចុះធ្វើការស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០២ នាក់ នៅចំណុចវត្តស្រែតានង ស្ថិតក្នុងភូមិភូមិស្រែតានង ឃុំចាន់មូល រួចនាំខ្លួនរួមនឹងម៉ូតូ ០១ គ្រឿង មកអធិការដ្ឋាននគរបាលស្រុមកមេមត់ ដើម្បីសាកសួរ ៖ ១.ឈ្មោះ វិត សុធា ភេទប្រុស អាយុ ២៤ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ , ២.ឈ្មោះ នុត ហន ភេទប្រុស អាយុ ២៤ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជ្រីវ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

ហើយកិច្ចប្រតិបត្តិការនោះត្រូវបន្តរហូតដល់ឃាត់ខ្លួជនសង្ស័យម្នាក់ទៀតឈ្មោះ ជា បូណា ភេទប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅម៉ោង ៧ និង ៣០ នាទី នាថ្ងៃទី ២០ កុម្ភៈ ២០១៩ ។ បច្ចុប្បន្នជនសង្ស័យទាំង ០៣ នាក់ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌យើងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ផ្តន្ទាទោសតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង