ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់​កំពុង​រាប់​លុយ​ ចោរ​បន្លំ​ចូល​ក្នុងផ្ទះ​លួច​លុយ​អស់​១៥,០០០​ដុល្លារ​ រត់គេចខ្លួន តែថតជាប់កាមេរ៉ាសុវត្ថិភាព

281

​បន្ទាយ​មាន​ជ័យ​៖​ ក្រក្រុមចោរ មាន​គ្នា​ប្រហែល​៣​នាក់​ បាន​ធ្វើ​សកម្មភាព​ទៅ​ទិញ​ស្រា​បៀរ​មួយ​កេស​ រួច​ឲ្យ​លុយរាយ​ទៅ​អ្នកលក់​ ពេលជនរងគ្រោះរវល់រាប់លុយ ចោចោរឆ្លៀតឱកាសល្អ ចូល​ទៅ​ក្នុងផ្ទះ​លួច​លុយ​បាន​ ១៥,០០០​ដុល្លារ​ រួច​គេចខ្លួន​បាត់​ស្រមោល​ ។​ ហេតុការណ៍​បង្ក​ការ​ភ្ញាក់​ផ្អ​លើ​ល​នេះ​បាន​កើតឡើង​នៅ​នៅ​វេលា​ម៉ោង​១២៖២៤​នាទី​រសៀល​ ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ភូមិ​ពង្រ​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ម្សិលមិញ​នេះ​ ។​ ក្រុមចោរត្រូវថតជាប់តាមកាមេរ៉ាសុវត្ថិភាពយ៉ាងច្បាស់។
​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី​ ពៅ​ ខេមរា​ អធិការរង​ក្រុង​សិរី​សោភ័ណ​ បាន​ឲ្យ​ដឹង​ថា​ ៖​ ជន​រង​គ្រោះ​ឈ្មោះ​ ឆែម​ សុ​ទុម​ ភេទ​ស្រី​ រស់នៅ​ភូមិ​ពង្រ​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​។​

​លោក​បញ្ជាក់​ថា​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មាន​ជនសង្ស័យ​មាន​គ្នា​ប្រហែល​៣​នាក់​ បាន​មក​ទិញ​ស្រា​បៀរ​១​កេស​ ហើយ​បាន​ឲ្យ​លុយ​សុទ្ធតែ​រាយ​។​ ពេល​គា​រ់កំ​ពុងរាប់​លុយ​ ខណៈនោះ​ជនសង្ស័យ​បាន​លួច​ចូល​ទៅ​ក្នុងផ្ទះ​ បាន​យក​លុយ​ក្នុង​កាបូប​ដែល​ទុក​ក្នុងផ្ទះ​ រួច​ឡើង​ម៉ូតូ​ទៅ​បាត់​ ក្រោម​ក​គាត់​ក៏​បាន​មើល​លុយ​ក្នុង​កាបូប​បាត់​លុយ​អស់​ ១៥០០០​ដុល្លារ​ ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ ។​
​លោក​អធិការរង​ បាន​ប្រាប់​ទៀត​ថា​ ទំនង​ជនសង្ស័យ​បានដឹង​មុន​ថា​ ជន​រង​គ្រោះ​បាន​ដាក់​លុយ​ក្នុង​ការ​បូ​ប​ ទើប​ពួក​វា​រៀបចំ​ផែនការ​ធ្វើ​សកម្មភាព​បែប​នេះ​ ។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ ។​ជុង​មិន​ភ្លេច​កុក​ទេ​ កុក​ទេ​ច្រើន​ភ្លេច​ជុង​ ថ្ងៃ​ណាមួយ​នឹង​ជាប់អន្ទាក់​សមត្ថកិច្ច​ជា​ពុំខាន​៕

អត្ថបទដែលជាប់ទាក់ទង